បរទេស ៖ តំបន់ជីករករ៉ែទង់ដែង Mes Aynak របស់អាហ្វហ្គានីស្ថាន ដែលជាគម្រោងលំដាប់ខ្ពស់បំផុត នៅលើពិភពលោក ដែលមិនទាន់ត្រូវបានរុករក ត្រូវបានគេប៉ាន់ស្មានថា អាចផ្ទុករ៉ែទង់ដែង នៃកម្រិត ២.៣ ភាគរយ ចំនួន ២៤០ លានតោន ។ នេះបើយោងតាមការស្ទង់មតិ ភូមិសាស្ត្រអាមេរិក (USGS) ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនកំពុងរិះរកវិធីដើម្បីចាប់ផ្តើមជីករ៉ែទង់ដែងនៅតំបន់ Mes Aynak ដែលជាតំបន់មានរ៉ែដ៏ល្បីបំផុត របស់អាហ្វហ្គានីស្ថាន ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃរដ្ឋធានីកាប៊ុល។ នេះបើយោងតាមសារព័ត៌មាន Taand ដែលមានមូលដ្ឋាននៅខេត្ត Kandahar ប្រទេស អាហ្វហ្គានីស្ថាន ។ រ៉ែកម្រិត ២,៣ ភាគរយ ចំនួន ២៤០ លានតោន ត្រូវបានគេជឿថា មានតម្លៃយ៉ាងតិច ៥០ ពាន់លានដុល្លារ។
ក្រុមហ៊ុន Jiangxi Copper នៅថ្ងៃទី ១៣ ខែកញ្ញាបានប្រកាសថា ក្រុមហ៊ុន រួមជាមួយក្រុមហ៊ុន Metallurgical Corp of China (MCC) កំពុងឃ្លាំមើលស្ថានភាព នៅក្នុងអ្វីដែលឥឡូវនេះ ដែលតាលីបង់គ្រប់គ្រង អាហ្វហ្គានីស្ថាន ដោយសង្ឃឹមថា នឹងជំរុញទៅមុខជាមួយ ការបណ្តាក់ទុនរួមគ្នានេះ ៕
ប្រែសម្រួលៈ ណៃ តុលា