បរទេស៖ ក្រុមស្ត្រីដែលជាកីឡាករ និងសមាជិកនៃក្រុមបាល់ទាត់នារី របស់ជម្រើសជាតិអាហ្គានីស្ថាន ប្រមាណជា ១១៥នាក់ ត្រូវបានគេទូរទស្សន៍ BBC ចេញផ្សាយថា គឺបានធ្វើដំណើរ គេចខ្លួនទៅដល់ប៉ាគីស្ថាន បានសម្រេចហើយ។

ក្រុមស្ត្រីទាំងនោះត្រូវបានគេដឹងថា បាននាំគ្នាសំងំលាក់ខ្លួនគេច ចេញពីសកម្មភាពប្រឆាំង និងបង្ក្រាបរបស់ក្រុមតាលីបង់ ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេល១ខែ នេះមុនពេលដែលអាចជោគជ័យ ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាល បាគីស្ថានក្នុងការទទួលយក ពួកគេក្រោមរូបភាពសប្បុរសធម៌ ដែលក្រុមការងារបានដាក់ឈ្មោះថា Football for Peace។

មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលមានសមាជិកទាំងអស់ ១១៥នាក់ បានធ្វើដំណើរចេញពីទីក្រុង Peshawar ទៅកាន់ភាគលិចនៃទីក្រុង Lahore ហើយ ពួកគេនឹងត្រូវបានផ្តល់ទីតាំង ស្នាក់នៅបណ្តោះអាសន្ន នៅអគារសហព័ន្ធបាល់ទាត់ របស់ប៉ាគីស្ថានជាកន្លែងរស់នៅ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
