បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល លោក Nitzan Horowitz នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាអ៊ីស្រាអ៊ែល និងសហភាពអ៊ឺរ៉ុបឬ EU បានឈានទៅដល់កិច្ចព្រមព្រៀង យោគយល់គ្នាទទួលស្គាល់ លើបណ្ណចាក់វ៉ាក់សាំងរវាងគ្នា។

លោករដ្ឋមន្ត្រីដដែលបានបន្តទៀតថា សកម្មភាពនេះបានធ្វើឡើង ដោយរំពឹងទុកថា នឹងអាចចូលជាធរមាន ចាប់ពីខែតុលាខាងមុខនេះ ហើយហើយដែលវានឹងអាចជួយបង្កើន ទៅដល់កិច្ចការងារ ពង្រីងវិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច រវាងអ៊ីស្រាអ៊ែល និងអ៊ឺរ៉ុបផងដែរ។
កិច្ចព្រមព្រៀងនេះ នឹងជួយឲ្យពលរដ្ឋអ៊ីស្រាអ៊ែល អាចទទួលបានលិខិត ស្មើនឹងបណ្ណចាក់វ៉ាក់សាំង របស់អ៊ឺរ៉ុប ដែលមានន័យថាពួកគេ អាចធ្វើដំណើរចូលទៅអ៊ឺរ៉ុប ដោយសេរី និងងាយស្រួលឡើងវិញ។
គួរឲ្យដឹងដែរថា លិខិតវ៉ាក់សាំងរបស់អ៊ឺរ៉ុប គឺជាលិខិតឌីជីថលដែលបញ្ជាក់ថា មនុស្សម្នាក់បានទទួលការចាក់វ៉ាក់សាំង រួចរាល់ឬទើបតែតេស្តអវិជ្ជមានកូវីដ ព្រមទាំងបញ្ជាក់ថា គាត់ទើបតែងើបពីឈឺផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
