បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលី បានឈានទៅដល់ការបង្កើតជាកិច្ចព្រមព្រៀងមួយ ក្នុងភាពជាដៃគូ ក្នុងការពង្រីកបញ្ហាសន្តិសុខរួមគ្នា ។
ប្រធានាធិបតីអាមេរិក លោក Joe Bidenនិងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ព្រមទាំង លោកនាយករដ្ឋមន្ត្រី Scott Morrison បានធ្វើការប្រកាសធ្វើប្រកាសរួមគ្នានេះ នៅក្នុងកិច្ចប្រជុំអនឡាញមួយ កាលពីថ្ងៃពុធម្សិលមិញនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា មួយផ្សេងទៀត ដោយរដ្ឋាភិបាលប្រទេសទាំងបី បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបាន ដាក់ឈ្មោះថាAUKUSនឹងជួយជម្រុញឲ្យ កាន់តែមានប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការនៅគ្រប់ជាន់ថ្នាក់ នៃវិស័យការពារជាតិនិងសមត្ថភាព សន្តិសុខ
ជាតិ ។
នៅក្រោមលក្ខខណ្ឌដំបូង នៃកិច្ចព្រមព្រៀង AUKUS នេះនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿង នឹងត្រូវផ្តល់ទៅឲ្យប្រទេសអូស្ត្រាលី
ហើយបន្ទាប់មកប្រទេសទាំងបី នឹងចំណាយពេល១៨ ខែដើម្បីពិភាក្សាថាតើនឹងបន្តការចែករំលែក សមត្ថភាពការពារជាតិ ឲ្យគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ស៊ុនលី