ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រាប់ចិន៖ការដកថយ កងទ័ពព្រំដែន គឺជាប្រការ ចាំបាច់សម្រាប់ធ្វើចំណងមិត្តភាព ឲ្យប្រសើរឡើង

" "

បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ ចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងមានការវិវត្តល្អប្រសើរឡើង ត្រឹមតែនៅពេលណាដែលប្រទេសសងខាងដកថយកងទ័ពខ្លួន ចេញពីទីប្រឈមមុខដាក់គ្នា ស្ថិតនៅតាមព្រំដែននៃជួរភ្នំហិមាល័យប៉ុណ្ណោះ។

លោក Subrahmanyam Jaishankar តាមសេចក្តីរាយការណ៍ បានបង្ហាញពីគោលជំហររបស់ប្រទេសឥណ្ឌានេះ នៅពេលដែលលោកបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន គឺលោក វ៉ាង យី នៅក្រៅកិច្ចប្រជុំក្នុងតំបន់មួយ នៅទីក្រុង Dushanbe កាលពីថ្ងៃព្រហស្បតិ៍។

" "

លោក Subrahmanyam Jaishankar បានសរសេរសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “បានពិភាក្សាគ្នាអំពីកាត់បន្ថយនៅក្នុងតំបន់ព្រំដែនរបស់យើង និងបានគូសបង្ហាញថា ដំណើរវិវត្តទៅមុខក្នុងរឿងនេះ គឺជាប្រការដ៏សំខាន់ សម្រាប់ការស្តារសន្តិភាពនិងភាពស្ងប់ស្ងាត់ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ចំណងមិត្តភាពទ្វេភាគី”។

" "

គួរបញ្ជាក់ថា ទាហានឥណ្ឌានិងចិនរាប់ពាន់នាក់ បានឈរជើងប្រចាំការក្នុងទីប្រឈមមុខដាក់គ្នា នៅតាមជួរភ្នំហិមាល័យភាគខាងលិច ចាប់តាំងពីឆ្នាំមុនមក ជាពេលដែលភាពជាអរិភាពដ៏ខ្លាំងក្លា ជុំវិញបញ្ហាជម្លោះព្រំដែនមានរយៈពេលជាច្រើនទសវត្ស បានផ្ទុះឡើង៕ ប្រែសម្រួល៖ប៉ាង កុង

To Top