ព័ត៌មានអន្តរជាតិ

ចិន និងប្រទេសមានគំនិតដូចគ្នា អំពាវនាវឲ្យយូអិន ដោះស្រាយបញ្ហាការជួញដូរមនុស្ស បញ្ហាពលកម្មដោយបង្ខំ នៅអាមេរិក

ប៉េកាំង៖ ប្រទេសចិន និងប្រទេសដែលមានគំនិតដូចគ្នា បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ចូលរួមដោះស្រាយបញ្ហាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំនៅសហរដ្ឋអាមេរិក និងចាត់វិធានការចាំបាច់។

ថ្លែងក្នុងនាមក្រុមប្រទេសមួយក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាលោក Jiang Duan រដ្ឋមន្ត្រីបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា ការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ ។

លោកបានកត់សម្គាល់ថា“ សហរដ្ឋអាមេរិក បានអនុវត្តក្នុងប្រវត្តិសាស្រ្តស្អប់ខ្ពើម ទាសភាព និងការជួញដូរទាសករ ហើយនៅតែញាំញីដោយការជួញដូរមនុស្ស និងការបង្ខំឲ្យធ្វើការរហូតមកដល់បច្ចុប្បន្ន” ។

អ្នកការទូតចិនរូបនេះបានដកស្រង់ស្ថិតិដោយលើកឡើងថា មនុស្សជិត ១០ ម៉ឺននាក់ត្រូវបានគេជួញដូរទៅកាន់អាមេរិក ពីបរទេស ដើម្បីធ្វើការដោយបង្ខំជារៀងរាល់ឆ្នាំ ហើយយ៉ាងហោចណាស់មនុស្ស ៥០ ម៉ឺននាក់ត្រូវទទួលរងនូវទាសភាពបែបសហសម័យនៅទីនោះ។

លោកបានបន្ដថា“ កុមារមួយចំនួនធំកំពុងជាប់នៅក្នុងវិស័យកសិកម្ម នៅសហរដ្ឋអាមេរិក ពួកគេភាគច្រើនចាប់ផ្តើមធ្វើការតាំងពីអាយុ ៨ ឆ្នាំដោយបន្ថែមថា ស្ត្រី និងកុមារប្រមាណ ២៤០,០០០ ទៅ ៣២៥,០០០ នាក់នៅសហរដ្ឋអាមេរិក គឺជាជនរងគ្រោះដោយសារការរួមភេទ និងទាសភាព”។

លោក Jiang បានបន្ថែមថា“ នៅពីក្រោយចំនួនទាំងនេះ គឺជាសោកនាដកម្ម គ្រួសារបែកបាក់ និងបុគ្គល ដែលសិទ្ធិជាមូលដ្ឋានត្រូវបានគេជាន់ឈ្លី” ។

លោកបានចង្អុលបង្ហាញថា ភាពព្រងើយកន្តើយ និងភាពអសកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាដើមចមនៃការជួញដូរមនុស្ស និងការបង្ខំឲ្យ ធ្វើការនៅក្នុងប្រទេសមហាអំណាច និងកំពូលប្រជាធិបតេយ្យមួយនេះ៕

ដោយ ឈូក បូរ៉ា

To Top