ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១.៩៣២នាក់ គិតក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤.១៩២.៦៩៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១៦៦នាក់កើនដល់១៤០.៦៣៤នាក់ ។
យោងតាមក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៦.៧៩៩នាក់បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជំងឺ ជាសះស្បើយពីជំងឺកូវីដ-១៩សរុបកើនឡើងដល់៣.៩៩៦.១២៥នាក់ ។
ក្រសួងបានឲ្យដឹងទៀតថា គិតមកដល់ត្រឹមថ្ងៃនេះ យ៉ាងហោចណាស់៤៥,២២លាននាក់ នៅក្នុងប្រទេសបានទទួល ការចាក់ថ្នាំវ៉ាក់សាំង២ដូស ទន្ទឹមនឹងនេះដែរ ៧៩,៦៥លាននាក់ បានទទួលការចាក់ថ្នាំដូសដំបូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា