បរទេស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការជុំវិញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ស្របពេលដែលបារាំងធ្វើការដោះស្រាយ ជាមួយកាធ្លាក់ចុះ បណ្ដាពីការដែលអូស្ត្រាលីលុបចោល ការបញ្ជាទិញនាវា មុជទឹកបារាំង មានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ។
សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យ ប្រធានាធិបតីបារាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មេដឹកនាំនៃប្រទេសទាំងពីរ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ ព្រមទាំងបានពិភាក្សាគ្នាអំពីបញ្ហានានា ដូចជាវិបត្តិនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន ជាដើម។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន បារាំងបានកោះហៅឲ្យវិលត្រឡប់វិញ នូវឯកអគ្គរាជទូតខ្លួនប្រចាំនៅសហរដ្ឋអាមេរិកនិងអូស្ត្រាលី ក្រោយប្រទេសអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក ដែលបានធ្វើឡើងជាមួយបារាំង។ ប្រទេសអូស្ត្រាលី បាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដែលធ្វើឡើងជាមួយក្រុមហ៊ុនបារាំង Naval Group ក្នុងការកសាងកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសវិញ ដោយកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ តិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស ធ្វើឲ្យបារាំងហៅការលុបចោល កិច្ចព្រមព្រៀងនោះ ថាជាការចាក់មួយកាំបិតពីក្រោយ៕
ប្រែសម្រួល៖ប៉ាង កុង