ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចង់បន្តកិច្ចប្រជុំ នុយក្លេអ៊ែរ វិញដើម្បីអាចគេចចេញ ពីទណ្ឌកម្មដោយ អាមេរិក

បរទេស៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារ បានធ្វើការបញ្ជាក់ពីជំហ របស់លោកទៅកាន់ អគ្គលេខាធិកា អង្គការសហប្រជាជាតិ ឬយូអិន ថាអ៊ីរ៉ង់មានជំហ ក្នុងការបន្តកិច្ចប្រជុំ អំពីបញ្ហាអាវុធនុយក្លេអ៊ែរ ឡើងវិញ ជាមួយនឹងបណ្តាប្រទេសកំពូល លើលោក ហើយដែលវានឹងអាចនាំឲ្យ ប្រទេសអាចចាកចេញ ពីទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក។

លោក Raisi បានបញ្ជាក់យ៉ាងដូច្នេះថា៖ សាធារណៈរដ្ឋអ៊ីស្លាមកំពុងពិចារណា អំពីសារៈសំខាន់ នៃកិច្ចប្រជុំដែលនឹងនាំឲ្យ កើតចេញទៅជាលទ្ធផល ចុងក្រោយណាមួយ ដែលអាចនាំឲ្យ ទៅដល់នៃការដកចេញ នៃទណ្ឌកម្មរបស់អាមេរិក មកលើអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក្តីលោក Raisi បានបញ្ជាក់ដែរថាទណ្ឌកម្មទាំងអស់ ដោយអាមេរិកក្នុងគ្រា នៃការគ្រប់គ្រង របស់ប្រធានាធិបតី អាមេរិក លោក Donald Trump កាលពីឆ្នាំ២០១៨ គឺជាបទឧក្រិដ្ឋប្រឆាំង ទៅនឹងមនុស្សជាតិ នៅក្នុងពេលវេលា នៃវិបត្តិកូវីដ។

កិច្ចប្រជុំដែលត្រូវបាន ផ្អាកកាលពីពេលកន្លងមក ត្រូវបានរដ្ឋាភិបាល ក្រុងតេហរ៉ង់ បានបញ្ជាក់កាលពីថ្ងៃអង្គារ ថាផែនការនៃកិច្ចប្រជុំសាជាថ្មី ជាមួយនឹងមេដឹកនាំពិភពលោក នៅក្នុងទីក្រុង Vienna អំពីកត្តាសញ្ញានុយក្លេអ៊ែរ នឹងធ្វើឡើងវិញ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top