បរទេស ៖ យោងតាមការបញ្ជាក់ដូចគ្នារវាងមន្ទីរ Elysee របស់បារាំង និងសេតវិមាន White House របស់អាមេរិក កាលពីថ្ងៃបានឲ្យដឹងថា ប្រទេសបារាំង នឹងធ្វើការបញ្ជូនរដ្ឋទូតតំណាងខ្លួន ត្រឡប់មកប្រទេសអាមេរិកវិញ នាសប្តាហ៍ក្រោយ ។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយជំនួប រវាងមេដឹកនាំនៃប្រទេស ទាំងពីរគឺលោក Emmanuel Macron និងលោក Joe Bidenលើប្រធានបទស្តីអំពីបញ្ហាចុះកុងត្រា លើកិច្ចព្រមព្រៀងផលិត នាវាមុជទឹក របស់អាមេរិកទៅឲ្យអូស្ត្រាលី ដែលជាអតិថិនជនបារាំង និងទើបតែបានប្រកាសលប់ចោលកុងត្រាទិញ នាវាមុជទឹកពីបារាំងប៉ុន្មាន ថ្ងៃកន្លងមក ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាផងដែរ មេដឹកនាំរដ្ឋទាំងពីរក៏បានឈានទៅដល់ការ សម្រេចចិត្តធ្វើការបើកឲ្យដំណើរ ការនូវការប្រឹក្សាគ្នាស៊ីជម្រៅក្នុងគោលបំណងពង្រឹងឲ្យបានសេចក្តីទុកចិត្តគ្នា កាន់តែខ្លាំងតាមរយៈលក្ខខណ្ឌមួយចំនួន ។
គួររំលឹកដែរថា បារាំងបានធ្វើការកោះហៅឲ្យទូតប្រចាំ នៅអាមេរិកត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីអាមេរិកអូស្ត្រាលី និងអង់គ្លេសបានប្រកាសចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀង ឥណ្ឌូប៉ាស៊ីហ្វិកមួយកាលពីសប្តាហ៍មុន ដែលក្រោមកិច្ចព្រមព្រៀងអូស្ត្រាលី នឹងត្រូវទិញយកនាវាមុជទឹក អាមេរិកចំនួន ៨គ្រឿង ពីសហរដ្ឋអាមេរិកហើយក៏បានប្រកាសលប់ ចោលគម្រោងទិញនាវាមុជទឹក ពីបារាំងភ្លាមៗផងដែរ៕
ប្រែសម្រួល៖ស៊ុនលី