បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទសេលីទុយអានី បានធ្វើការអំពាវនាវនិងស្នើសុំឲ្យពលរដ្ឋ របស់ខ្លួនក្នុងការបោះចោល ឬបញ្ឈប់ការប្រើប្រាស់ ស្មាតហ្វូដែលផលិត នៅក្នុងប្រទេសចិនទាំងអស់ ។
កន្លងមកថ្មីៗនេះ របាយការណ៍មួយ ដែលត្រូវបានទទួលដោយមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវបទឧក្រិដ្ឋតាមប្រព័ន្ធ អនឡាញ បានតេស្តរកឃើញបញ្ហាដែលមាននៅក្នុងបច្ចេកវិទ្យា 5G នៃគ្រប់ស្មាតហ្វូនទាំងអស់ ដែលផលិតចេញពីប្រទេសចិន ។
របាយការណ៍ដដែលបានអះអាងទៀតថា ស្មាតហ្វូនដូចជា Xiaomi បានបំពាក់មកជាមួយ នឹងឧបករណ៍ censor ម្យ៉ាងដូចទៅនឹង Huaweiដែលអាចធ្វើឲ្យមាន ផលប៉ះពាល់ឬបែកធ្លាយនូវបញ្ហា សុវត្ថិភាពចំពោះទិន្នន័យប្រើប្រាស់ ឯកជន។
ជាការឆ្លើយតបក្រុមហ៊ុន Huawei និង Xiaomi បានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ទាំងនោះ រួចមកហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី