ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល​ អាមេរិក-បារាំង ជួបពិភាក្សា តាមទូរស័ព្ទ ស្ដីពីជម្លោះនាវាមុជទឹក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទូរស័ព្ទតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ក្នុងការប៉ុនប៉ងលុបបំបាត់ ការបែកបាក់ការទូត ដែលបណ្តាលមកពីកិច្ច ព្រមព្រៀងនាវាមុជទឹក ដ៏ចម្រូងចម្រាស ជាមួយអូស្ត្រាលី។

សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរថា លោក បៃដិន បានស្នើសុំការហៅទូរស័ព្ទ ជាមួយលោក ម៉ាក្រុង ដើម្បីពិភាក្សាអំពី“ ផលប៉ះពាល់ នៃសេចក្តីប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា” ។

សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញាថា ប្រទេសទាំងពីរ នឹងគាំទ្រអូស្ត្រាលី ក្នុងការអភិវឌ្ឍន៍នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដោយដកហូតកិច្ចសន្យាពីបារាំង ក្នុងការផ្តល់នាវាមុជទឹកធម្មតា ដល់អូស្ត្រាលី។

ដោយខឹងនឹងចំណាត់ការភ្លាមៗ ដោយគ្មានការពិគ្រោះយោបល់ បារាំងបានកោះហៅឯកអគ្គរដ្ឋទូត របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និងអូស្ត្រាលី កាលពីថ្ងៃសុក្រក្នុងការតវ៉ាប្រឆាំង នឹងកិច្ចព្រមព្រៀងខាងលើនេះ ។

សេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា“ មេដឹកនាំទាំងពីរ បានឯកភាពថា ស្ថានភាពនេះនឹងទទួលបានអត្ថប្រយោជន៍ ពីការពិគ្រោះយោបល់បើកចំហ ក្នុងចំណោមសម្ព័ន្ធមិត្ត ស្តីពីបញ្ហាដែលមានផល ប្រយោជន៍ជាយុទ្ធសាស្ត្រ ចំពោះប្រទេសបារាំង និងដៃគូអឺរ៉ុបរបស់យើង”។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា“ មេដឹកនាំទាំងពីរបានសម្រេចចិត្ត បើកដំណើរការនៃការពិគ្រោះយោបល់ ស៊ីជម្រៅក្នុងគោលបំណង បង្កើតលក្ខខណ្ឌ សម្រាប់ការធានានូវទំនុកចិត្ត និងស្នើឱ្យមានវិធានការ ជាក់ស្តែងឆ្ពោះទៅរកគោលបំណងរួម” ៕
ដោយ ឈូក បូរ៉ា

To Top