ព័ត៌មានអន្តរជាតិ

ចិន សោកស្តាយ ចំពោះអវត្តមាន របស់អាមេរិក និង បណ្តាប្រទេស លោកខាងលិច ក្នុងកិច្ចប្រជុំប្រឆាំង នឹងការរើសអើងជាតិសាសន៍ របស់អង្គការសហប្រជាជាតិ

យូអិន ៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានបង្ហាញការសោកស្តាយ ចំពោះអវត្តមានរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច មួយចំនួនទៀត ពីកិច្ចប្រជុំដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងការរើសអើងជាតិ សាសន៍ ។

យោងតាមទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Zhang Jun បាននិយាយថា វាជាការអាម៉ាស់មួយ ដែលសហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកខាងលិច មួយចំនួនទៀត បានជ្រើសរើសធ្វើពហិកា ដោយអវត្តមានពីកិច្ចប្រជុំ កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបលើកទី ២០ នៃការអនុម័តសេចក្តីប្រកាសនិងកម្មវិធីសកម្មភាពទីក្រុង Durban ។

លោកថា « នេះគ្រាន់តែបង្កើនការសង្ស័យបន្ថែមទៀត អំពីភាពស្មោះត្រង់របស់ពួកគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរើសអើង ជាតិសាសន៍ និងឆន្ទៈរបស់ពួកគេក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ប្រឆាំងការរើសអើងជាតិ សាសន៍អន្តរជាតិ» ។

បេសកជនចិន បាននិយាយទៀតថា បណ្តាប្រទេសទាំងនេះ គួរតែចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុង Durban ហាមការរីករាលដាលនិងការបង្កហេតុនៃវោហាសាស្ត្រប្រកាន់ពូជសាសន៍ ដោយធ្វើឱ្យប្រសើរឡើងនូវការ រស់នៅរបស់ជនជាតិភាគតិច និងការពារ សិទ្ធិមនុស្ស ដោយស្មោះរួមទាំង ជនជាតិភាគតិចទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងពិភពសមភាព សម្រាប់ទាំងអស់គ្នា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top