ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាវីត នៅតែបញ្ជាក់ថា មិត្តភាពរវាងលោកជាមួយ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែរឹងមាំ មិនអាចបំបែកបាន

" "

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន និយាយថា ទំនាក់ទំនងរបស់លោកជាមួយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anupong Paojinda នៅតែរឹងមាំ និងមិនអាចបំបែកបាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាវីត បានឆ្លើយតបកាលពីថ្ងៃពុធចំពោះការប៉ាន់ស្មានថា មិត្តភាពរបស់លោកជាមួយឧត្តមសេនីយ៍ប្រាយុទ្ធ អាចមានភាពជូរចត់ បន្ទាប់ពីពួកគេបានធ្វើដំណើរដាច់ដោយឡែកទៅខេត្តផ្សេងៗគ្នាកាលពីថ្ងៃអង្គារ។

" "

នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរបស់គាត់ បានធ្វើដំណើរទៅកាន់ខេត្ត Phetchaburi ខណៈដែលឧត្តមសេនីយ៍ប្រាវីត អមដំណើរដោយសមាជិកសភាគណបក្ស Palang Pracharath (PPRP) មួយចំនួនធំបានធ្វើទស្សនកិច្ចនៅខេត្ត Ayutthaya។

" "

ឧត្តមសេនីយ៍ប្រាវីតបាននិយាយថា លោលក និងឧត្តមសេនីយ៍ប្រាយុទ្ធ មិនដែលមានបញ្ហាជាមួយគ្នាទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយកំពុងព្យាយាមបំបែកភាពស្និទ្ធស្នាលរវាងពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top