ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនលោក Qin Gang បានឲ្យដឹងថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការចាប់ផ្តើមកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពតានតឹងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃ ការគោរពគ្នាទៅវិញទៅមក។
លោក Qin បានឆ្លើយតបទៅនឹងសំណួរបន្ទាប់ពី ថ្លែងសុន្ទរកថានៅឯសេតវិមានថា “យើងនឹងបន្តធ្វើការ ជាមួយភាគីអាមេរិក ដរាបណាមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ។ ការសន្ទនានិម្មិតដែលធ្វើឡើងរួមគ្នា ដោយមជ្ឈមណ្ឌលខាទ័រ និងGeorge H.W. Bush មូលនិធិ សម្រាប់ទំនាក់ទំនងអាមេរិក-ចិន។
លោកបានលើកឡើងថា “ហើយសហរដ្ឋអាមេរិកមិនគួររំពឹងថា កិច្ចសហប្រតិបត្តិការរបស់ចិន នៅក្នុងវិស័យដែលមាន តែសហរដ្ឋអាមេរិក មានតម្រូវការ និងផលប្រយោជន៍នោះទេ ខណៈដែលមិនអើពើ ឬថែមទាំងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ចិន ក្នុងពេលតែមួយជាពិសេស លើបញ្ហាស្នូលទាំងនេះ ទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន” ។
លោកបន្ដថា“ និយាយឱ្យត្រង់ទៅអ្វីដែលខ្ញុំព្រួយបារម្ភ គឺសហរដ្ឋអាមេរិក ប្រើការប្រកួតប្រជែង ដើម្បីកំណត់ទំនាក់ទំនងចិន-អាមេរិក ខណៈការប្រកួតប្រជែង ជាមួយភាគីអាមេរិក តែងតែមានការប្រឈមមុខដាក់គ្នា ជាពិសេសលើបញ្ហាធំៗ ទាក់ទងនឹងផលប្រយោជន៍ ស្នូលរបស់ចិន” ។
លោកបានបន្ដែមថា “ប្រសិនបើរឿងនេះមិនផ្លាស់ប្តូរនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការលើកកម្ពស់ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការរបស់យើង”។
លោកបានបន្ថែមទៀតថា “មិនមានឧទាហរណ៍ណាមួយ នៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិ ដែលទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរស្ថិតក្នុង ការប្រកួតប្រជែង ឬសូម្បីតែការប្រឈមមុខដាក់គ្នា ប៉ុន្តែវិស័យផ្សេងទៀត នៅតែមានសុវត្ថិភាព” ។
លោកបានបញ្ជាក់ថា “អ្វីដែលសំខាន់បំផុតរវាងចិន និងអាមេរិក គឺការគោរពគ្នាទៅវិញទៅមក។ ចិន បើកចំហ និងរួមបញ្ចូលគ្នា។ យើងស្វាគមន៍ និងទទួលយកការផ្តល់យោបល់ ឬការរិះគន់ផ្សេងៗ ដរាបណាពួកគេមានគោល បំណងសច្ចធម៌មានចេតនាល្អ និងស្ថាបនា ហើយយើងនឹងការកែលម្អ “ការងារដ៏សំខាន់របស់ខ្ញុំ គឺទំនាក់ទំនងនិងស្តាប់” ៕
ដោយ ឈូក បូរ៉ា