ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ពិភាក្សាគ្នាជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ហើយនៅក្នុងអំឡុងនោះ លោក Boris Johnson បានប្រាប់ប្រធានាធិបតីបារាំងថា ប្រទេសអង់គ្លេសចង់ស្តារឡើងវិញ នូវសហប្រតិបត្តិការរបស់ខ្លួន ជាមួយប្រទេសបារាំង។

កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរនេះ គឺត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់លោក Boris Johnson បានប្រាប់បារាំងឲ្យចាប់ដៃគ្នា និងផ្តល់ភាពជាមិត្ត នៅក្នុងរឿងបែកបាក់គ្នាជុំវិញ ជម្លោះស្តីពីកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែត្រីភាគី ដែលធ្វើឲ្យបាត់បង់កុងត្រា បារាំងជាមួយអូស្ត្រាលី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Ise នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីបារាំង បានឆ្លើយតបចំពោះលោក Boris Johnson ថា លោកនឹងរង់ចាំមើលសំណើ របស់នាយករដ្ឋមន្ត្រីអង់គ្លេស។

គួរបញ្ជាក់ថា កាលពីដើមខែកញ្ញានេះ ប្រទេសបារាំងបាន កោះហៅត្រឡប់វិញ នូវឯកអគ្គរាជទូតខ្លួន ពីប្រទេសបារាំងនិងអូស្ត្រាលី ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស ចុះហត្ថលេខាកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែ ជាមួយប្រទេសអូស្ត្រាលី បណ្ដាលឲ្យអូស្ត្រាលី លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារជាមួយបារាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×