បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Tasnim កាលពីថ្ងៃសុក្រ បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបើកកិច្ចពិភាក្សាគ្នាមួយ ទៅលើបញ្ហាក្នុងការតភ្ជាប់ផ្លូវដែក រវាងគ្នាព្រមទាំងបញ្ហា កិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ។
ខណៈដែលកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ កំពុងបន្តធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងលោករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Ruslan Kazakbaev គឺបាននាំគ្នាពន្លឿន នៃចំណងទំនាក៉ទំនង ព្រមទាំងបញ្ចប់ទៅ នៃគម្រោងផ្លូវដែករួមគ្នា រវាងប្រទេសទាំងពីរផង ។
លោក Kazakbaev បានបញ្ជាក់ប្រទេស របស់លោកគឺបានត្រៀមខ្លួនរួចរាល់ ទៅហើយក្នុងការបើកកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសអ៊ីរ៉ង់ ក្នុងការងារ នៃគម្រោងផ្លូវដែករួមគ្នា មួយនេះ។
ក្រៅពីនោះលោកក៏បានអំពាវនាវ ឲ្យមានការត្រួតពិនិត្យ ទៅលើលទ្ធភាព នៃការតភ្ជាប់ជើងហោះហើរ រវាងទីក្រុង Bishkek និងទីក្រុង Tehran ផងដែរនិងក៏ដូចជាការបំណង នៃការ សហការជាមួយនឹងផែសមុទ្រ នៃទីក្រុងភាគខាងត្បូង របស់អ៊ីរ៉ង់ Bandar Abbas ជាទីចតនៃការដឹកជញ្ជូន ទំនិញរបស់ខ្លួនផង ៕
ប្រែសម្រួល៖ស៊ុនលី