ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ABC 7៖ ទាហានស្រ្តីអាមេរិកម្នាក់ ត្រូវជនភៀសខ្លួន អាហ្វហ្គានីស្ថាន ជាច្រើននាក់ ចាប់រំលោភ

បរទេស៖ កាលពីដើមសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ជនជាតិអាហ្វហ្គានីស្ថាន អាយុ២០ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងរួមរ័ក ដោយបង្ខំក្នុងអំពើផ្លូវភេទ ជាមួយអនីតិជន នៅឯមូលដ្ឋាន Fort McCoy ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឥឡូវនេះអ្នកនិយមលេង អ៊ីនធឺណេត កំពុងបញ្ចេញកំហឹង របស់ពួកគេចំពោះរដ្ឋបាល ប៊ីដិន ចំពោះការដោះស្រាយ ការធានាសុវត្ថិភាព នៅមូលដ្ឋានបន្ទាយ Fort Bliss របស់កងទ័ពអាមេរិកនៅរដ្ឋ New Mexico។ រឿងនេះកើតឡើងបន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា
ស្ត្រីជាទាហ៊ានម្នាក់ ត្រូវបានគេរំលោភបំពានផ្លូវភេទ ដោយបុរសជាជនភៀសខ្លួន ជនជាតិអាហ្វហ្គានីស្ថាន ជាច្រើននាក់ កាលពីសប្តាហ៍មុន នៅមូលដ្ឋាន។

យោងតាម របាយការណ៍របស់ ABC 7 ការចោទប្រកាន់នេះបានកើតឡើងនៅថ្ងៃទី ១៩ ខែកញ្ញា។ យ៉ាងហោចណាស់បុរសបីនាក់ត្រូវបានគេរាយការណ៍ថា បានវាយប្រហារទាហានស្រ្តីម្នាក់នោះនៅក្បែររថយន្តរបស់នាង បន្ទាប់ពីនាងមកដល់កន្លែង ធ្វើការនៅឯបរិវេណអគារ Dona Ana កាលពីពាក់កណ្តាលអធ្រាត្រ។ គួរកត់សម្គាល់ថា អគារនោះបានទទួលយកជនភៀសខ្លួន ដែលត្រូវបានដឹកចេញ ពីអាហ្វហ្គានីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top