ព័ត៌មានអន្តរជាតិ

លោកស្រី ហ៊ីលឡារី គ្លីនតុន ជំរុញឱ្យអ្នកគ្រប់គ្នា ហៅលោកស្រីថា Madam Chancellor

បរទេស៖ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាអតីតរដ្ឋមន្រ្តីការបរទេស របស់សហរដ្ឋអាមេរិក បានទទួលការស្វាគមន៍ យ៉ាងសោះកក្រោះពីសំណាក់ ប្រជាជននៅពេលដែលលោកស្រី ទទួលយកភាពជាអធិការបតី របស់លោកស្រី ឬ chancellorship នៅឯសាកលវិទ្យាល័យ Queen នៅទីក្រុង Belfast កាលពីដើមសប្តាហ៍នេះ។ ការពិតដែលថា លោកស្រីគឺជាស្ត្រីទីមួយ ដែលធ្លាប់កាន់តំណែងនេះ មិនបានបញ្ឈប់ប្រជាជនមិនឱ្យ មិនពេញចិត្តចំពោះលោកស្រីនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ លោកស្រីហ៊ីលឡារីគ្លីនតុន បានយកបណ្តាញសង្គមធ្វីតធឺ ដើម្បីចែករំលែករូបថតខ្លះ របស់លោកស្រី ជាមួយនឹងសម្លៀកបំពាក់ថ្មី – រ៉ូបសិក្សាពណ៌ខ្មៅដ៏ធំរបស់ អធិការបតីនៃសាកលវិទ្យាល័យ Queen ដោយអាវធំត្រូវបានកាន់ ដោយក្មេងម្នាក់ឈរ នៅពីក្រោយលោកស្រី។

លោកស្រី គ្លីនតុន បានដាក់ចំណងជើង នៅលើរូបថតនោះថា «គ្រាន់តែហៅខ្ញុំថា Madam Chancellor» ។

ខណៈមនុស្សមួយចំនួន បានយល់ព្រមតាមសំណើរបស់ Madam Chancellor , អ្នកផ្សេងទៀត ភ្លាមៗបានលើកឡើងនូវ រឿងជាច្រើនផ្សេងទៀតដើម្បីហៅ លោកស្រីគ្លីនតុនក្រៅពីឋានៈ ដែលទើបនឹងទទួលបាន របស់លោកស្រី។ ជាក់ស្តែងក្នុងចំណោមរឿង ដំបូងដែលឆ្លងកាត់គំនិតរបស់ មនុស្សគឺភាពស្របគ្នានៃរឿងប្រឌិត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top