តេអេរ៉ង់៖ គេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា អ៊ីរ៉ង់ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសុន្ទរកថាមួយ ទៅកាន់កិច្ចប្រជុំរបស់លោក ជាមួយលោក Simon Shercliff ឯកអគ្គរដ្ឋទូតថ្មី របស់ចក្រភពអង់គ្លេស ប្រចាំប្រទេសអ៊ីរ៉ង់ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការបែបនេះក៏ទាមទារឱ្យមាន សេរីភាពពី“ ផលប៉ះពាល់ នៃប្រព័ន្ធអនុត្តរភាព” ។
លោក រ៉ាស៊ី បានលើកឡើងថា វិធីល្អបំផុត ក្នុងការសហការជាមួយអ៊ីរ៉ង់ គឺតាមរយៈការប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការគោរពគ្នា ទៅវិញទៅមក ដោយអះអាងថា សាធារណរដ្ឋអ៊ីស្លាម មិនទទួលយកការកត់សម្គាល់មិនពិត ឬមិនសមហេតុផល ណាមួយឡើយ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ មានការសោកស្តាយ ដែលបច្ចុប្បន្ននេះ សិទ្ធិមនុស្ស បានក្លាយជាអាវុធនយោបាយ សម្រាប់ដោះស្រាយបណ្តាប្រទេសផ្សេងៗ៕
ដោយ ឈូក បូរ៉ា