យូអិន៖ បេសកជនចិនម្នាក់បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងនឹងវិធីសាស្រ្តឥតប្រយោជន៍ ចំពោះសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ (NPT) ឬការអនុវត្តស្តង់ដារទ្វេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សន្ធិសញ្ញាហាមឃាត់ការ ធ្វើតេស្តនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) និង NPT គឺជាសសរស្តម្ភដ៏សំខាន់នៃ ការរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងរបបមិនរីកសាយភាយ លោក ចាង ជុន តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ខណៈពេលដែលការលើកកម្ពស់ ការចូលជាធរមានដំបូងនៃ CTBT សហគមន៍អន្តរជាតិគួរតែការពារ ស្មារតីយ៉ាងម៉ឺងម៉ាត់ អំពីសិទ្ធិអំណាចសកលភាព និងប្រសិទ្ធភាពរបស់ NPT ។
រដ្ឋទាំងអស់គួរតែបង្ហាញ អាកប្បកិរិយាប្រកបដោយ ការទទួលខុសត្រូវ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសចិន ជំទាស់នឹងវិធីសាស្រ្ត ដែលគ្មានប្រយោជន៍ ចំពោះ NPT ឬការអនុវត្តស្តង់ដារទ្វេ។
លោកចាង បានបន្ដថា“ វាមិនត្រឹមត្រូវនោះទេ ដែលប្រទេសមានអាវុធ នុយក្លេអ៊ែរតិចតួច ក្នុងការបញ្ចេញសំឡេងខ្ពស់ អំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះ របបមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរអន្តរជាតិ ខណៈកំពុងជួយដល់ប្រទេស ដែលគ្មានអាវុធនុយក្លេអ៊ែរ ក្នុងការកសាងនាវាមុជទឹកនុយក្លេអ៊ែរ” ។
លោកបន្ថែមថា “មិនត្រឹមតែបង្កើនការ ប្រកួតប្រជែងសព្វាវុធ ដល់ការធ្វើឱ្យអន្តរាយដល់ របបមិនរីកសាយភាយអន្តរជាតិ ក៏ដូចជាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងប្រឆាំងនឹងស្មារតីរបស់ NPT ផងដែរ”។
លោកបានបញ្ជាក់បន្ថែមថា “យើងសង្ឃឹមថាប្រទេស ដែលពាក់ព័ន្ធនឹងស្តាប់ តាមការអំពាវនាវនេះ សហគមន៍អន្តរជាតិបំពេញកាតព្វកិច្ច មិនរីកសាយភាយអន្តរជាតិរបស់ពួកគេ ដោយស្មោះត្រង់ និងខិតខំបន្ថែមទៀត ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់” ៕
ដោយ ឈូក បូរ៉ា