Covid-19

ជប៉ុន សម្រេចបិទបញ្ចប់ ភាពអាសន្ននៃ ជំងឺកូវីដ-១៩

តូក្យូ៖ រដ្ឋាភិបាលជប៉ុន នឹងសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់សប្តាហ៍នេះ ស្ថានភាពគ្រាអាសន្នជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ និងខេត្តចំនួន ១៨ ព្រមទាំងការដាក់ប្រទេសក្នុងគ្រា អាសន្ននៅតំបន់ផ្សេងទៀត ដោយសារការឆ្លងបាន ធ្លាក់ចុះពីកម្រិតកំពូល។

នេះគឺជាលើកទីមួយ ហើយចាប់តាំងពីថ្ងៃទី៤ ខែមេសា ដែលគ្មានផ្នែកណាមួយ នៃប្រទេសជប៉ុន ស្ថិតនៅក្រោមស្ថានភាព គ្រាអាសន្ននៃជំងឺកូវីដ -១៩ ឬភាពអាសន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការសម្រេចចិត្តអនុញ្ញាតឱ្យ មានភាពអាសន្ន និងការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនៅទីបំផុត គ្របដណ្តប់ខេត្តចំនួន ៨ នឹងផុតកំណត់តាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវធ្វើឡើងដោយ នាយករដ្ឋមន្រ្តីលោក Yoshihide Suga នៅក្នុងកិច្ចប្រជុំក្រុមការងារការពារ មេរោគឆ្លងនៅពេលរសៀល។

កិច្ចប្រជុំក្រុមការងារនេះ ធ្វើឡើងមួយថ្ងៃមុនពេល គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច ជ្រើសរើសមេដឹកនាំថ្មី ដើម្បីស្នងតំណែងពីលោក Suga។

នៅក្រោមស្ថានភាពអាសន្ន ប្រជាជនត្រូវបានគេជំរុញឱ្យ ចៀសវាងការចេញក្រៅ ដែលមិនចាំបាច់ និងជៀសវាងការទៅកន្លែង ដែលមានមនុស្សច្រើន ខណៈភោជនីយដ្ឋានត្រូវបាន ស្នើសុំឱ្យបិទនៅម៉ោង ៨ យប់ និងមិនបម្រើគ្រឿងស្រវឹង។

ការឆ្លងនៅទូទាំងប្រទេសជប៉ុន បានធ្លាក់ចុះចាប់តាំងពី បានកត់ត្រាទូទាំងប្រទេសចំនួន ២៥,៨៧៦ ករណី នៅថ្ងៃទី២០ ខែសីហា។ សរុបចំនួន ១,១៤៧ ករណីត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទ ដោយការឆ្លងនៅទីក្រុងតូក្យូ ធ្លាក់ចុះក្រោម ២០០ លើកដំបូងចាប់តាំងពីខែមីនា។

ទីក្រុងតូក្យូ ត្រូវបានដាក់នៅក្នុងស្ថានភាព អាសន្នចុងក្រោយរបស់ខ្លួននៅថ្ងៃទី១២ ខែកក្កដាប្រហែលមួយសប្តាហ៍មុន ពេលបើកការប្រកួតកីឡាអូឡាំពិក ដោយចូលរួមជាមួយអូគីណាវ៉ា ដែលជាតំបន់តែមួយគត់ ដែលត្រូវគោរពតាមវិធានការនេះ។ ខេត្តផ្សេងទៀតរួមទាំងអូសាកា និងហ្វូគូអូកា ត្រូវបានដាក់នៅក្រោមវា នៅក្នុងខែសីហា ៕

ដោយ ឈូក បូរ៉ា

To Top