ព័ត៌មានអន្តរជាតិ

ក្រិក បារាំង នឹងចុះកិច្ចព្រមព្រៀង ពង្រឹងវិស័យ ការពារជាតិ

បរទេស ៖ នាយករដ្ឋមន្ត្រី ក្រិក លោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលក្រុងអាតែន និងរដ្ឋាភិបាល ក្រុងប៉ារីស នឹងឈាន ទៅដល់កិច្ចព្រមព្រៀង រវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ទៅលើ វិស័យការពារជាតិ។

លោក Mitsotakis ដែលបានថ្លែង ប្រាប់ទៅកាន់ ទូរទស្សន៍ TV ERT នៅក្នុងអំឡុងពេល នៃទស្សនកិច្ចរបស់លោក នៅក្នុងរដ្ឋធានីក្រុងប៉ារីសទៀតថា ពួកយើងមកដល់ពេលនេះ គឺកំពុងឆ្ពោះទៅមុខ នៃការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្រិក និងបារាំងហើយកិច្ចព្រមព្រៀងមួយ នឹងត្រូវប្រកាសនៅព្រឹកថ្ងៃអង្គារ ជាមួយ នឹងប្រធានាធិបតីបារាំងលោក Emmanuel Macron។

កាសែតបរទេស បានចេញផ្សាយកិច្ចព្រមព្រៀងនោះអាច ទំនងជាមួយនឹងបញ្ចូលជាមួយ នឹងការលក់នាវាចម្បាំង Belharra និងអាវុធផ្សេងៗទៀត ដែលវាត្រូវបាន អ្នកជំនាញ មើលឃើញថា នឹងអាចជួយដល់បារាំង ក្នុងពេលដែលខាតបង់ យ៉ាងច្រើនចំពោះកិច្ចព្រមព្រៀង ដែលបានបាត់បង់ ជាមួយនឹងអូស្ត្រាលី នាពេលចុងក្រោយនេះ។

គួរឲ្យដឹងដែរថានៅក្នុងខែនេះផងដែរ ប្រទេសក្រិកបានប្រកាសយ៉ាង គួរឲ្យភ្ញាក់ផ្អើលក្នុងការបញ្ជាទិញ យន្តហោះចម្បាំង Rafale ប្រមាណជា៦គ្រឿង ពីលើកិច្ចព្រមព្រៀង តម្លៃ២,៩ពាន់លានដុល្លារ ដែលធ្វើឡើង កាលពីខែមករាជាមួយនឹង យន្តហោះចម្បាំង Rafale ដែលប្រើប្រាស់ ប្រមាណជា១២គ្រឿង ៕

ប្រែសម្រួល៖ស៊ុនលី

To Top