បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនអ្នកឲ្យ កំចីដ៏ធំមួយរបស់ប្រទេសអាហ្គានីស្ថានបានឲ្យដឹងថាប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសអាហ្គានីស្ថាន កំពុងកៀកជិតទៅដល់ភាពដួលរលំហើយ ក្រោយជួបវិបត្តិអស់រយៈ ពេលជាច្រើនសប្តាហ៍ចុងក្រោយមកនេះ។
បុរសដែលមិនបានបញ្ចេញអត្តសញ្ញាណមួយនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក កាសែតបរទេសព្រមទាំង BBC ផងថាបច្ចុប្បន្នមិនមានការបញ្ចូលលុយឬដាក់លុយ ចូលធនាគារនោះឡើយគឺមាន តែសកម្មភាពដកលុយប៉ុណ្ណោះ ហើយភាគច្រើននៃធនាគារក៏មិនមាន ដំណើរការទៀតឡើយ។
លោកបានបន្តថាបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការបង្កកទុកនូវប្រាក់បម្រុងរបស់ធនាគារ កណ្តាលនៃប្រទេសអាហ្គានីស្ថាន ដល់ទៅចំនួន ១០ ពាន់លានដុល្លារ នៅក្រោយពេល ដែលក្រុមតាលីបង់បាន ចូលកាន់កាប់ប្រទេស។
កាលពីខែមុន IMF បានបញ្ជាក់ថាអាហ្កានីស្ថាន នឹងអស់សិទ្ធក្នុងការចូលទៅដំណើរ ការប្រើប្រាស់ប្រាក់បម្រុងទាំងនោះ ទៀតឡើយហើយធនាគារពិភពលោក World Bank ក៏បានប្រកាសបញ្ឈប់ ជាបណ្តោះអាសន្ន ទៅលើរាល់គម្រោងនានា ដែលមាននៅក្នុងប្រទេសនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
