ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងទ័ព អាកាសអាមេរិក ៖ ចិន បង្កើនការហោះហើរ នៅក្នុងដែនទឹក អន្តរជាតិ គឺសាកល្បងការ ឆ្លើយតបនិង ល្បឿននៃប្រតិកម្ម កងទ័ពអាកាស អាមេរិក កោះតៃវ៉ាន់និងជប៉ុន

បរទេស ៖ ប្រមុខកងទ័ពដែន អាកាសអាមេរិក នៅតែផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាប្រឈម ដែលកំពុងកើនឡើង និងការអះអាងពីអំណាច កងទ័ពអាកាសរបស់ចិន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច និងឆ្ពោះទៅកាន់ ប្រទេសជប៉ុន និងកោះតៃវ៉ាន់ ។ នេះបើតាមឧត្តមសេនីយ៍ Charles Brown បានប្រាប់សន្និសីទ សារព័ត៌មាន Defense One ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Brown នៅថ្ងៃអង្គារថា «ខ្ញុំនៅតែផ្តោតយ៉ាងខ្លាំង ទៅលើសមត្ថភាព របស់កងទ័ពចិន និងរបៀប ដែលពួកគេកំពុងដំណើរ ការបង្កើនសមត្ថភាព នៅក្នុងវេទិកាមួយចំនួន របស់ពួកគេ [និង] ទំនោរ ក្នុងការហោះហើរលើទឹកបន្តិចម្តងៗ និងការប្រកួតប្រជែង នៅតំបន់ជុំវិញនោះ»។

លោក Brown បាននិយាយថា ប្រទេសចិនបានបង្កើនការ ហោះហើររបស់ខ្លួននៅក្នុងដែនទឹក អន្តរជាតិ ដើម្បីសាកល្បងការឆ្លើយតប និងល្បឿននៃប្រតិកម្ម មិនត្រឹមតែរបស់កងទ័ពអាកាស អាមេរិកប៉ុណ្ណោះទេ ថែមទាំងការពារអាកាសរបស់កោះតៃវ៉ាន់ និងជប៉ុនផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top