ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាស ចរណ៍ អាមេរិក United Airlines បញ្ឈប់ បុគ្គលិក ជិត ៦០០ នាក់ ដោយសារតែពួកគេ បានខកខាន មិនបានចាក់វ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Sputnik ថាក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ឈប់បុគ្គលិកជិត ៦០០ នាក់ ដោយសារតែពួកគេបានខកខាន មិនបានទទួលវ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលិកទាំងនេះ មានចំនួនតិច ជាង ១ ភាគរយនៃ កម្លាំងការងារ អាមេរិករបស់ខ្លួន នេះបើយោងតាមកំណត់សំគាល់ របស់ក្រុមហ៊ុន ដែលភ្ជាប់ទៅនឹងសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍បាន និយាយនៅថ្ងៃអង្គារថា « ខ្ញុំក៏អាចបញ្ជាក់ថា បុគ្គលិកចំនួន ៥៩៣ នាក់ បានជ្រើសរើសការមិនគោរព តាមតម្រូវការឱ្យចាក់វ៉ាក់សាំង ការពារវីរុស ហើយជាលទ្ធផល គឺយើងបានចាប់ផ្តើមដំណើរ ការដើម្បីបំបែកពួកគេចេញ ពីក្រុមហ៊ុន» ។

តាមកំណត់ហេតុរបស់ក្រុមហ៊ុន គឺ ក្រុមហ៊ុន ក៏បានពន្យារពេលផុតកំណត់ សម្រាប់អ្នកដែលដាក់ពាក្យសុំ ចាក់វ៉ាក់សាំង និងសម្រួលការងារ ។ ក្រុមហ៊ុនបាននិយាយថា ពួកគេបានធ្វើដូច្នេះដោយសំអាង លើសំណុំរឿងតុលាការ ដែលមិនទាន់សម្រេច ៕
ប្រែសម្រួលៈ ណៃ តុលា

To Top