បរទេស ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ Anupong Paojinda បាននិយាយនៅថ្ងៃពុធថា ទីភ្នាក់ងាររដ្ឋាភិបាល មានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើន ហើយវាមិនទំនងជាឈានដល់ កម្រិតមហន្តរាយ ដូចកាលពីឆ្នាំ ២០១១ ឡើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ឧត្តមសេនីយ៍ Anupong ថា ព្យុះត្រូពិច Dianmu បានចាកចេញហើយ ប៉ុន្តែព្យុះថ្មីពីរត្រូវបានព្យាករណ៍ថា នឹងមកដល់ ។ ទីភ្នាក់ងារទាំងអស់ បានត្រៀមខ្លួនហើយ ទោះបីជាវាមិនអាចប្រកែកបានថា ប្រជាជននឹងរងទុក្ខ ក្នុងកម្រិតណាមួយក៏ដោយ ។
លោកជឿជាក់ថា ទឹកជំនន់នៅឆ្នាំនេះនឹងមិនធ្ងន់ធ្ងរ ដូចទឹកជំនន់ដ៏មហន្តរាយ កាលពីឆ្នាំ ២០១១ នោះទេ ។ នៅតែមាន តំបន់ជាច្រើន ដែលអាចរក្សាទឹកបាន ដែលនឹងត្រូវបានគ្រប់គ្រងជាប្រព័ន្ធ និងទុកសម្រាប់ប្រើប្រាស់ នៅរដូវប្រាំង ។
លោកឧត្តម សេនីយ៍ត្រី Anupong បានមានប្រសាសន៍ថា អភិបាលខេត្តនិងការិយាល័យទាំងអស់ នៅក្រសួងមហាផ្ទៃ ត្រូវបានគេណែនាំឱ្យត្រៀមខ្លួន ដើម្បីផ្តល់ឧបករណ៍ ជម្រកម្ហូបអាហារទឹកផឹក និងឧបករណ៍ជួយសង្គ្រោះ សម្រាប់ចែកចាយដល់ប្រជាជន ដែលរងគ្រោះដោយទឹកជំនន់។
នៅពេលសួរអំពីទិដ្ឋភាព នយោបាយនៃដំណើរ របស់លោក និងលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា ទៅកាន់តំបន់លិចទឹកដែរទេ, លោកឧត្តមសេនីយ៍ Anupong បាននិយាយថា លោកនិង នាយករដ្ឋមន្រ្តី គ្រាន់តែចង់ទទួលបានព័ត៌មាន ជាមុនអំពីទុក្ខព្រួយ របស់ប្រជាជនដូច្នេះពួកគេ អាចដោះស្រាយបញ្ហាបាន ៕
ប្រែសម្រួលៈ ណៃ តុលា