Covid-19

កើនឡើងវិញ ទៀតហើយ! ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ១៨.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថាចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៣.៧១៦.៤៥១នាក់ គិតត្រឹថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន ១៨.៨៧០ករណី ដែលត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅទូទាំងប្រទេសបានបង្ហាញ ទិន្នន័យចុងក្រោយរបស់ ក្រសួងសុខាភិបាលសហព័ន្ធ ។

ក្រៅពីនេះ មានអ្នកស្លាប់ចំនួន ៣៧៨នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃអង្គារ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៤៧.៧៥១ នាក់ ។

ភាគច្រើននៃករណីថ្មី និងការស្លាប់រៀងៗ ខ្លួនត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូង។
នៅតែមានករណីសកម្ឥ-១០ចំនួន ២៨២.៥២០ នៅក្នុងប្រទេស ខណៈដែលមានការធ្លាក់ចុះចំនួន ៩.៦៨៦ករណី សកម្មក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមកនេះ ។

ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ចំនួនករណីដែលកំពុងដំណើរការ គឺទាបបំផុតក្នុងរយៈពេល ១៩៤ ថ្ងៃ។
មនុស្សសរុបចំនួន ៣២.៩៨៦.១៨០នាក់ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ក្នុងនោះ ២៨.១៧៨នាក់ ត្រូវបានបំបែកចេញគិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយមកនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×