ព័ត៌មានអន្តរជាតិ

មន្រ្តីយោធាកំពូលអាមេរិក ទូរស័ព្ទ២ដង ទៅឧត្តមសេនីយ៍ចិន Li Zuocheng បញ្ជាក់ថា អាមេរិក នឹងមិនធ្វើសង្គ្រាម ឬ វាយប្រហារចិន ភ្លាមៗឡើយ

បរទេស ៖ មន្រ្តីយោធាកំពូលអាមេរិក បានប្រាប់សភា កាលពីថ្ងៃអង្គារថា លោកដឹងថា អតីតប្រធានាធិបតី ដូណាល់ត្រាំ មិនមានគម្រោង វាយប្រហារ ប្រទេសចិនទេ ហើយវា គឺ ជាការងាររបស់គាត់ ដែលត្រូវធានា ចំពោះប្រទេសចិន អំពីរឿងនេះ នៅក្នុងការហៅទូរស័ព្ទ ដែលនេះបានបង្ក ឱ្យមានការខឹងសម្បារ ពីសំណាក់សមាជិក សភាមួយចំនួន ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គមេបញ្ជាការ កងទ័ព លោក Mark Milley ប្រធានអគ្គសេនាធិការ ចម្រុះ បានផ្តល់ការការពារយ៉ាងម៉ឺងម៉ាត់ ចំពោះការ ហៅទូរស័ព្ទចំនួនពីរ ដែលគាត់បានធ្វើទៅ សមភាគីចិន របស់គាត់ដោយនិយាយថា គាត់កំពុងឆ្លើយតបទៅ នឹងកម្រិតស៊ើបការណ៍សម្ងាត់ ដ៏សំខាន់ដែលចិនព្រួយបារម្ភ អំពីសហរដ្ឋអាមេរិក វាយប្រហារ។

លោក Mark Milley បានស្ថិតនៅចំកណ្តាល នៃភាពចម្រូងចម្រាស បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់បានទូរស័ព្ទពីរដង ទៅឧត្តមសេនីយ៍ Li Zuocheng របស់កងទ័ពរំដោះប្រជាជនចិន ដើម្បីធានាចំពោះឧត្តមសេនីយ៍ Li Zuocheng ថា សហរដ្ឋអាមេរិកនឹង មិនធ្វើសង្គ្រាម ឬ វាយប្រហារចិនភ្លាមៗទេ ។

ព័ត៌មានលំអិត នៃការហៅទូរស័ព្ទនេះ ត្រូវបានចាក់ផ្សាយជាលើកដំបូង នៅក្នុងការដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា « គ្រោះថ្នាក់» ដោយអ្នកកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍លោក Bob Woodward និង Robert Costa ៕

ប្រែសម្រួលៈ ណៃ តុលា

To Top