ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង បង្ហាញឆន្ទៈចង់ ស្តារខ្សែទូរស័ព្ទ បន្ទាន់អន្តរកូរ៉េឡើងវិញ នៅខែតុលា

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន មានឆន្ទៈក្នុងការស្តារខ្សែទូរស័ព្ទ អន្តរកូរ៉េជាមួយកូរ៉េខាងត្បូង នៅដើមខែក្រោយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទោះយ៉ាងណា លោក គីម បានច្រានចោលសំណើ របស់អាមេរិកសម្រាប់ការសន្ទនា ដោយហៅពួកគេថា ជាគម្របសម្រាប់អាកប្បកិរិយាអរិភាព របស់ខ្លួនចំពោះកូរ៉េខាងជើង ។

ខ្សែទូរស័ព្ទបន្ទាន់មិន ដូចខ្សែទូរស័ព្ទទាក់ទងផ្ទាល់នៅលើតុ របស់ប្រធានាធិបតី ដែលបានឃើញនៅក្នុងខ្សែភាពយន្ត សង្គ្រាមត្រជាក់ទេ៖ តាមពិតវាជាខ្សែទំនាក់ទំនង ៤៨ ផ្សេងគ្នា។ បន្ថែមពីលើនេះខ្សែទាំងនោះមិន ដែលត្រូវបានកាត់ផ្តាច់ឡើយ ប៉ុន្តែក្នុងកំឡុង ពេលទំនាក់ទំនងកាន់តែអន់ថយ ក្រុមមន្ត្រីនៅភាគីណាមួយ បានបដិសេធមិនឆ្លើយ ឬប្រើវា រួមទាំងខ្សែនៅភូមិសន្តិភាព ផានម៉ុនជុម នៅខាងក្នុងតំបន់គ្មានយោធា ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top