ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ត្រូវចិនជំរុញឲ្យបោះបង់ ការពិចារណាឡើងវិញ ចំពោះសន្ធិសញ្ញាអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសហ្វីលីពីន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានជំទាស់ចំពោះដំណើរជំរុញ ដឹកនាំដោយហ្វីលីពីន សម្រាប់ការពិចារណាឡើងវិញ នូវសន្ធិសញ្ញាការពារជាតិចំណាស់ ៧០ឆ្នាំ ដែលវាអាចទីក្រុងប៉េកាំង មើលឃើញថា ជាកិច្ចប្រឹងប្រែងទប់ទល់ ការកើនឡើងរបស់ចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងព្រឹតិ្តការណមួយ ដើម្បីអបអរគម្រង់លើកទី ៧០ឆ្នាំ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana បានថ្លែងថា លោកត្រូវបានអតីតមន្ត្រីការទូតចិនមួយរូប ជំរុញឲ្យបោះបង់ចោល។

លោក Delfin Lorenzana បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្របពេលដែល សហរដ្ឋអាមេរិកស្វាគមន៍ ចំពោះគំនិតធ្វើការ ពិចារណាសន្ធិសញ្ញា MDT នោះ ភាគីខាងក្រៅមិនមិនស្វាគមន៍នោះទេ។ អតីតឯកអគ្គរដ្ឋទូតចិន បានមកជួបខ្ញុំនិងនិយាយថា សូមកុំពិចារណាសន្ធិសញ្ញា MDT ឡើងវិញ សូមទុកវាចោលទៅ”។

“វាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយខ្ញុំសួរគាត់ថា ហេតុអ្វី? គាត់និយាយថា ការប៉ុនប៉ងណាមួយ ដើម្បីកែសម្រួលសន្ធិសញ្ញា MDT នេះ នឹងត្រូវរដ្ឋាភិបាលចិនបកស្រាយថា ជាទង្វើទប់ស្កាត់ឥទ្ធិពល កើនឡើងរបស់ចិន”។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ចង់ធ្វើការកែប្រែ សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ឆ្នាំ១៩៥១ ដើម្បីធ្វើឲ្យប្រាកដចិត្តថា សហរដ្ឋអាមេរិក នឹងការពារសម្ពន្ធមិត្តខ្លួន ប្រសិនបើវាធ្លាក់ក្រោម ការវាយប្រហារនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top