ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអ៊ីស្រាអែល នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀង និងបើកស្ថានទូត នៅបារ៉ែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅប្រទេសបារ៉ែន ហើយនេះគឺជាដំណើរ ទស្សនកិច្ចផ្លូវការខ្ពស់បំផុត របស់អ៊ីស្រាអែល ទៅប្រទេសនៅតំបន់ឈូងសមុទ្រនេះ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតចំណងមិត្ត ប្រក្រតីកាលពីឆ្នាំមិញ។

លោក ដែលធ្វើដំណើរតាមយន្តហោះចត នៅអាកាសយានដ្ឋានអន្តរជាតិ នៃប្រទេសបារាំង តាមសេចក្តីរាយការណ៍ នឹងធ្វើការសម្ភោធស្ថានទូត អ៊ីស្រាអែលនៅក្នុងទីក្រុង Manama និងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសបារ៉ែន។

មន្ត្រីនាំពាក្យក្រសួងការបរទេស អ៊ីស្រាអែលមួយរូប បាននិយាយប្រាប់ងា អនុស្សរណៈយោគយល់គ្នាចំនួន៥ នឹងត្រូវបានចុះហត្ថលេខា ដោយរួមមានទាំងកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងមន្ទីរពេទ្យ និងក្រុមហ៊ុនទឹកនិងថាមពលនានា។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនាំពាក្យរូបនេះ បាននិយាយដោយមិនផ្តល់ សេចក្តីលម្អិតយ៉ាងដូច្នេះថា “ចំណុចសំខាន់ៗ ដែលប្រទេសបារ៉ែនកំពុង ស្វែងរកកិច្ចសហការគ្នានោះ ចាំបាច់ត្រូវតែធ្វើឡើងជាមួយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យា ហើយអនុស្សរណៈយោគយល់គ្នាមួយចំនួន ដែលនឹងត្រូវចុះហត្ថលេខា (នៅថ្ងៃព្រហស្បតិ៍នេះ) នោះ នឹងស្តីពីរឿងនោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top