ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ប្ដឹងចិន ទៅកាន់ WTO ចំពោះការផ្អាកនាំចូលផ្លែឈើ

តៃប៉ិ៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា កោះតៃវ៉ាន់នឹងដាក់ពាក្យបណ្តឹងជាផ្លូវការ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងការព្យួរការនាំចូល ផ្លែឈើរបស់កោះ ដែលគ្រប់គ្រងដោយចិន ដោយសារតែការបារម្ភពីសត្វល្អិត។

ទាក់ទងនឹងការហាមឃាត់ផ្លែប៉ោម ពីរប្រភេទ នៅចិនដីគោក ក្នុងគោលបំណងប៉ុនប៉ង គាបសង្កត់សេដ្ឋកិច្ចតៃវ៉ាន់ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម Chen Junne-jih បានប្រាប់អ្នកយកព័ត៌មានថា កោះនេះនឹងយកបញ្ហានេះទៅគណៈកម្មាធិការអនាម័យ និងភូតគាមអនាម័យ នៃអង្គការពាណិជ្ជកម្មពិភពលោក នៅខែតុលា ប្រសិនបើចិនបដិសេធចរចា។

លោក Chen បានលើកឡើងថា តៃវ៉ាន់ បានស្នើសុំឱ្យប្រទេសចិន ផ្តល់ភស្តុតាងវិទ្យាសាស្ត្រ អំពីការរកឃើញសត្វល្អិត ដោយបន្ថែមថារដ្ឋាភិបាល នៅតែសង្ឃឹមថា នឹងដោះស្រាយបញ្ហានេះ តាមរយៈការចរចា។

ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីប្រទេសចិន បានឲ្យដឹងថា ខ្លួនកំពុងផ្អាកការនាំចូលផ្លែប៉ោម ដែលមានជាតិផ្អែម និងផ្លែប៉ោមពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដោយអះអាងថា មានសត្វល្អិតត្រូវបានគេរកឃើញ នៅក្នុងការដឹកជញ្ជូនផ្លែឈើ ទាំងនោះជាច្រើនដង ក្នុងឆ្នាំនេះ ដោយមិនផ្តល់ព័ត៌មានលម្អិត។

មុនពេលការហាមឃាត់ផ្លែឈើទាំងពីរនេះ ការនាំចូលម្នាស់តៃវ៉ាន់ ត្រូវបានផ្អាកតាំងពីខែមីនា។ ចិនដីគោក គឺជាអ្នកប្រើប្រាស់ធំបំផុត របស់ពួកគេ មុនពេលមានការហាមឃាត់។

អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់របស់ចិន នៅក្រោមក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា អាជ្ញាធរគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កោះនេះ គួរតែដោះស្រាយបញ្ហាសត្វល្អិត នៅប្រភពរបស់វាដោយសុំឱ្យពួកគេ“ ឈប់ពាក់ព័ន្ធនឹងឧបាយកលនយោបាយ”៕ ដោយ ឈូក បូរ៉ា

To Top