បរទេស ៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានកំណត់ឃើញ មានករណីរលាកសាច់ដុំបេះដូង តិចជាង១០ករណី ក្រោយការចាក់ដូសទី៣ នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNtech រួច នៅក្នុងចំណោមរាប់លាននាក់ ដែលបានចាក់ នេះបើយោងតាមទិន្នន័យ ទើបចេញថ្មីៗនេះ ។
ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ដូសជំរុញ នៃថ្នាំវ៉ាក់សាំង Pfizer/BioNtech ឲ្យអ្នកដល់មនុស្សងាយរងគ្រោះ នៅក្នុងខែកក្កដា និងនៅត្រឹមចុងខែសីហា ដោយពង្រីកយុទ្ធនាការខ្លួន រួមបញ្ចូលទាំងមនុស្ស មានអាយុលើ១២ឆ្នាំ៥ខែ ឬក៏ចាស់ជាងនោះ ក្រោយចាក់វ៉ាក់សំាងដូសទី២រួច ។
នៅក្នុងទិន្នន័យ ដែលចេញកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ករណី រលាកសាច់ដុំបេះដូងចំនួន៩ នៅក្នុងក្រុមអាយុចំនួន៤ ដែលមានមនុស្ស ចំនួនជាង១,៥លាននាក់ ដែលបានទទួលដូសជំរុញ ។
តាមសេចក្តីរាយការណ៍ ក្រសួងបានបញ្ជាក់ប្រាប់ថា ទាំងអស់សុទ្ធតែជាបុរស ដោយ៣នាក់ មានអាយុចន្លោះពី១៦ឆ្នាំទៅ២៩ឆ្នាំ ហើយ៦នាក់ទៀត គឺស្ថិតនៅក្នុងក្រុមមនុស្សអាយុពី៣០ទៅ៥០ឆ្នាំ ចំណែកករណីអាចកើតមានចំនួន៨ទៀត នៅតែស្ថិតក្នុងការត្រួតពិនិត្យ នៅឡើយ។ ករណីរលាកសាច់ដុំបេះដូង ទាំងនោះភាគច្រើន ជាទូទៅមានសភាពស្រាល ៕
ប្រែសម្រួល៖ប៉ាង កុង