បរទេស ៖ គណកម្មាការសហភាពអ៊ឺរ៉ុបនៅថ្ងៃសុក្រនេះ ត្រូវបានទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា បានសម្រេចចិត្តក្នុងការផ្អាកនៃដំណើរការ នៃកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយខែសិន ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់សហភាពអ៊ឺរ៉ុប បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ហារកាំរកូស នៃភាគីទាំងពីរទៅលើប្រធានបទ នៃការលប់ចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់បារាំង ពីសំណាក់រដ្ឋាភិបាល
នៃប្រទេសបារាំង នាពេលកន្លងមកហើយបែរជាទៅចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹក របស់អាមេរិកវិញ ។
អ្នកនាំពាក្យលោក Miriam Garcia Ferrer បានថ្លែងនៅក្នុងសន្ទរកទៀត ថា កិច្ចពិភាក្សាជុំបន្ទាប់ ដែលនឹងធ្វើឡើង នៅក្នុងរយៈពេល១ ខែក្រោយនោះនឹងអាចបន្ថែមការប្រុងប្រៀប ខ្លួនរវាងភាគីឲ្យបានកាន់ តែល្អប្រសើរ ហើយការសម្រេចចិត្តនេះត្រូវបានធ្វើឡើងរួចរាល់
តាំងតែពីប៉ុន្មានថ្ងៃមកម្ល៉េះ ។
រំលឹកដែរថាអូស្ត្រាលី កាល ពីឆ្នាំ២០១៦បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជាទិញនាវាមុជទឺករបស់បារាំង ដែលមានតម្លៃប្រមាណជា ៦៥, ៤ពាន់លានដុល្លារ ចំនួន១២គ្រឿង ប៉ុន្តែកាលពីខែមុនអូស្ត្រាលី បែរជាបានលប់វាចោលភ្លាម ប៉ុន្តែបែរបានជាចុះកុងត្រាជាមួយនឹងអាមេរិកទៅវិញ ដើម្បីទិញនាវមុជទឹកមួយចំនួន ៕
ប្រែសម្រួល៖ស៊ុនលី