ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវុន​ ៖ លោកប្រាយុទ្ធ ចាន់អូចា នឹងនៅជាមួយយើង រហូតដល់ស្លាប់រៀងខ្លួន, គ្មានការបែកបាក់, គ្មានជម្លោះអ្វីឡើយ

បរទេស ៖ គណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច នៅក្នុងប្រទេសថៃ នឹងគាំទ្រនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធចាន់ អូចា សម្រាប់អាណត្តិ មួយទៀតនៅការបោះឆ្នោតខាងមុខនេះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខគណបក្ស PPRP លោកឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន ត្រូវបានគេរាយការណ៍ ដោយបានប្រាប់ការប្រជុំជាន់ខ្ពស់ នៅក្នុងគណបក្ស កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្ស Palang Pracharath នឹងតែងតាំងឧត្តមសេនីយ៍ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតលើកក្រោយ។

ប្រភពបាននិយាយ ដោយដកស្រង់សម្តីលោកឧត្តមសេនីយ៍ប្រាវីតប្រាប់ពីការជួប ជុំសមាជិកជាន់ខ្ពស់គណបក្សថា « ខ្ញុំជាមេដឹកនាំគណបក្ស ហើយនាយករដ្ឋមន្រ្តីគឺ ឧត្តមសេនីយ៍ប្រាយុទ្ធ ។ គាត់នឹងនៅជាមួយយើង រហូតដល់ស្លាប់រៀងខ្លួន, គ្មានការបែកបាក់, គ្មានជម្លោះអ្វីឡើយ» ។

ឧត្តមសេនីយ៍ Wit Devahastin na Ayudhya ប្រធានគណៈកម្មាធិការ យុទ្ធសាស្ត្ររបស់បក្ស PPRP អគ្គលេខាធិការគណបក្សលោក Thamanat Prompow, ហេរញ្ញិកគណបក្ស Narumon Pinyosinwat ត្រូវបានគេរាយការណ៍ ថា ក៏មានវត្តមាននៅក្នុង កិច្ចប្រជុំដែលអ្នកចូលរួមបាន ពិភាក្សាអំពីការបោះឆ្នោត ក្នុងស្រុកនិងការប្រកួត ប្រជែងថ្នាក់ជាតិ នោះដែរ។

យោងតាមប្រភព លោកឧត្តមសេនីយ៍ប្រាវីតរំពឹងថា គណបក្សនេះនឹងឈ្នះអាសនៈសភា ១៥០-២០០ នៅក្នុងការបោះឆ្នោតសកល បន្ទាប់ពី“ អ្នកជំនាញ” ត្រូវបានបញ្ចូល ។ គណបក្សនេះបានឈ្នះអាសនៈ សភា ចំនួន ១១២ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top