ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់៖ យន្តហោះយោធាចិន ៣៨ គ្រឿង បានហោះចូលតំបន់ ការពារដែន អាកាស របស់កោះតៃវ៉ាន់ ដែលជាការ លុកលុយដ៏ធំបំផុត

បរទេស ៖ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិនចំនួន ៣៨ គ្រឿង បានហោះចូលតំបន់ ការពារដែន អាកាសរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលជាការលុកលុយដ៏ធំបំផុត របស់រដ្ឋាភិបាលទីក្រុង ប៉េកាំងរហូតមកដល់បច្ចុប្បន្ន ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ថា យន្តហោះទាំងនោះ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលមាន សមត្ថភាព នុយក្លេអ៊ែរ បានហោះចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណ ការពារដែន អាកាសរបស់ខ្លួន (ADIZ) ក្នុងរលកពីរ ។

កោះតៃវ៉ាន់ ក៏បានឆ្លើយតបទៅវិញផងដែរ ដោយបញ្ចេញយន្ត ហោះប្រដេញរបស់ខ្លួន និង ការដាក់ពង្រាយប្រព័ន្ធមីស៊ីល។

ប្រទេសចិនមើលឃើញថា កោះតៃវ៉ាន់មានប្រជាធិបតេយ្យគ្រាន់តែជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់មើលឃើញថា ខ្លួនជារដ្ឋអធិបតេយ្យ។ កោះតៃវ៉ាន់បានត្អូញត្អែរ អស់រយៈពេលជាងមួយឆ្នាំមកហើយអំពី បេសកកម្មម្តងហើយម្តងទៀត ដោយកងទ័ពអាកាសចិន នៅក្បែរកោះនេះ។

នាយករដ្ឋមន្រ្តីតៃវ៉ាន់លោកស៊ូ Tseng-chang បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃសៅរ៍ថា « ប្រទេសចិនបានចូលរួមយ៉ាង សកម្មនៅក្នុងការឈ្លានពាន របស់យោធាដោយបំផ្លាញសន្តិភាពក្នុងតំបន់» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top