បរទេស៖ ខេត្ត អានយ៉ាង ប្រទេសវៀតណាម មានពលករចំណាកស្រុកជាង ១៥ ០០០ នាក់ វិលត្រឡប់ទៅស្រុកកំណើតដោយជិះម៉ូតូ ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ លំហូរទៅស្រុកវិញនេះ មិនបានបញ្ឈប់នោះទេ ហើយច្រកចេញចូល ទៅកាន់ខេត្ត កំពុងកកស្ទះចរាចរណ៍។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ង្វៀន ថាញប៊ិញ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង បាននិយាយថា សមត្ថភាពអតិបរមារបស់ខេត្តសម្រាប់ជំរំ ដាក់ឲ្យនៅប្រមូលផ្តុំមួយកន្លែងគឺត្រឹមតែ ១០ ០០០នាក់ ហើយកន្លែងនីមួយៗគឺពេញអស់ហើយ។
ការប្រញាប់ប្រញាល់វិលត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ មានកម្លាំងមុខងារជាច្រើនដើម្បីធ្វើការឆ្លងកាត់ពេលយប់ត្រួតពិនិត្យលំហូរចរាចរណ៍ ធ្វើតេស្តិ៍រកមេរោគកូវីដ -១៩ យ៉ាងឆាប់រហ័ស និងនាំមនុស្សទៅជំរុំក្នុងការធ្វើចត្តាឡីស័ក។
មន្រ្តីខេត្តនេះ បារម្ភថា ប្រសិនបើលំហូរមនុស្សនៅតែបន្តកើនឡើង វានឹងមានច្រើនពេកសម្រាប់ខេត្តនេះ ហើយហានិភ័យនៃការផ្ទុះឡើងវីរុស ដែលអាចកើតមានក៏នឹងកើនឡើងផងដែរ។
ទីក្រុងហូជីមិញ ខេត្ត ប៊ិញឌួង, ដុងណៃ និងតំបន់ផ្សេងទៀតបានបើកដំណើរការឡើងវិញ។ សកម្មភាពផលិតកម្មនៅតំបន់ទាំងនេះក៏បានធូរស្បើយឡើងវិញ ហើយពួកគេបានអំពាវនាវឱ្យកម្មករនិយោជិតទាំងនោះ ត្រឡប់មកធ្វើការវិញ ។ មនុស្សក្នុងចំនួនដ៏ច្រើន ដែលវិលត្រឡប់ទៅស្រុកកំណើតវិញនៅពេលនេះ ពិតជាពិបាកខ្លាំងណាស់សម្រាប់ ខេត្តរបស់យើងត្រូវដោះស្រាយ។ នេះបើតាមការលើកឡើងរបស់លោក លោក ង្វៀន ថាញប៊ិញ៕
ប្រែសម្រួលៈ ណៃ តុលា