Covid-19

ឡាវ មានកំណត់ត្រា អ្នកស្លាប់ច្រើននាក់ ដោយសារជំងឺកូវីដ-១៩ សុទ្ធតែអ្នកមិនបានទទួល ការចាក់វ៉ាក់សាំង

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសឡាវ នៅថ្ងៃអាទិត្យនេះបានរាយការណ៍ ពីការស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន២នាក់ដែលពួកគេ ទាំងពីរនាក់ មិនត្រូវបានចាក់វ៉ាក់សាំង ការពារមុនពេលស្លាប់ឡើយ ។

លោក Sisavath Soutthaniraxay អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាននៅទីនេះថា ប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣០១នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ការស្លាប់ថ្មីនេះពាក់ព័ន្ធ នឹងស្ត្រីអាយុ៤៨ឆ្នាំម្នាក់ រស់នៅក្នុងខេត្តចំប៉ាសាក់ និងបុរសអាយុ៨៤ឆ្នាំ ម្នាក់រស់នៅក្នុងខេត្តវៀងច័ន្ទ ។

ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ ពីករណីឆ្លងក្នុងស្រុកថ្មី ចំនួន២៩៦ករណី និងករណីនាំចូលចំនួន ៥ករណី ។ គិតត្រឹមថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងជំងឺកូវីដ-១៩សរុបនៅឡាវ កើនដល់២៥.២១៤នាក់ និងស្លាប់២២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top