ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ ថា កូនស្រីរបស់លោក នឹងឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត ឆ្នំា២០២២

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយជំនួយការយូរអង្វែង របស់ឳពុកនាង ដែលបានដាក់ពាក្យបេក្ខភាពអនុប្រធានាធិបតី របស់គាត់នឹងក្លាយ ជាគូប្រជែងរបស់នាង នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន ABS-CBN កាលពីយប់ថ្ងៃសៅរ៍ ។

បច្ចុប្បន្ននេះ នាង Sara Duterte-Carpio បច្ចុប្បន្នជាចៅហ្វាយក្រុង Davao ដែលជាទីក្រុងធំទី៣របស់ហ្វីលីពីន ហើយបានដាក់ពាក្យកាលពីថ្ងៃសៅរ៍ ដើម្បីឈរឈ្មោះ ជាចៅហ្វាយក្រុងម្តងទៀត ។ នាងធ្លាប់បាននិយាយថា នាងនឹងមិនឈរឈ្មោះ សម្រាប់ការិយាល័យជាតិ នៅឆ្នាំក្រោយនោះទេ ។

ព័ត៌មាន ABS-CBN ផ្អែកលើរបាយការណ៍ របស់ខ្លួន លើបទសម្ភាសន៍មួយ ដែលលោក ឌូតឺតេ បានធ្វើជាមួយអ្នកសារព័ត៌មាន ដែលបានចាក់ផ្សាយភ្លាមៗ បន្ទាប់ពីគាត់បានប្រកាសថា គាត់ចូលនិវត្តន៍ពីនយោបាយ ខណៈដែលអមដំណើរ ជាមួយសមាជិកព្រឹទ្ធសភា Christopher ដែលជាបេក្ខជន អនុប្រធានាធិបតីរបស់គាត់ ។

គាត់ត្រូវបានគេសួរថា “ដូច្នេះវាច្បាស់ណាស់ Sara?”

លោក ឌូតឺតេ បានថ្លែងនៅក្នុងការឆ្លើយតបថា“ វាគឺជា Sara” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top