ព័ត៌មានអន្តរជាតិ

ចំនួនអាវុធ នុយក្លេអ៊ែបានធ្លាក់ចុះ នៅសល់ចំនួនជាង ៣ពាន់គ្រាប់

បរទេស៖សម្រាប់ជាលើកទីមួយ ក្នុងរយៈពេល៤ឆ្នាំ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបង្ហាញពីចំនួនអាវុធនុយក្លេអ៊ែក្នុងឃ្លាំរបស់ខ្លួន ដោយនិយាយថា ការធ្វើដូច្នេះនឹងជួយដល់កិច្ចប្រឹងប្រែងបំបាត់អាវុធនុយក្លេអ៊ែ។

តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០មក ឃ្លាំងអាវុធនុយក្លេអ៊ែ មានក្បាលគ្រាប់សកម្មនិងអសកម្មចំនួនចំនួន៣.៧៥០គ្រាប់។

យោងតាមឯកសារក្រសួងការបរទេសអាមេរិក ចំនួនគឺមានការធ្លាក់ចុះក្បាលគ្រាប់ចំនួន៥៥គ្រាប់ពីឆ្នាំមុន និងចំនួន៧២គ្រាប់ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ហើយជាចុងក្រោយ ទិន្នន័យបែបនេះ ត្រូវបានគេដឹងជាសាធារណៈ។
ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក ក៏បានបំបាត់ចោលក្បាលគ្រាប់នុយក្លេអ៊ែចំនួន៧១១ ដោយមានអាវុធចូលនិវត្តន៍ឈប់ប្រើប្រាស់ចំនួន២.០០០ផ្សេងទៀត កំពុងរង់ចាំការកម្ទេចចោល។

គួរបញ្ជាក់ថា ការបង្ហាញទិន្នន័យក្បាលគ្រាប់នុយក្លេអ៊ែនេះ គឺជារឿងលើកទីមួយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៨មក ជាពេលដែលរដ្ឋបាលលោក ត្រាំ បានបង្ហាញចំនួននុយក្លេអ៊ែ សម្រាប់ឆ្នាំមុន៕ប្រែសម្រួល៖ប៉ាង កុង


To Top