វ៉ាស៊ីនតោន៖ ក្រុមហ៊ុនឱសថ Pfizer បានឲ្យដឹងថា ក្រុមហ៊ុន Pfizer និង BioNTech SE បានស្នើសុំឱ្យនិយតករអាមេរិក ផ្តល់ការអនុញ្ញាតឱ្យប្រើ វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជាបន្ទាន់ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានកំណត់កាលបរិច្ឆេទមួយនៅថ្ងៃទី២៦ ខែតុលាសម្រាប់ក្រុម អ្នកប្រឹក្សាខាងក្រៅរបស់ខ្លួន ដើម្បីជួបនិងពិភាក្សាអំពី ការដាក់ពាក្យសុំនេះ ដែលអាចធ្វើឱ្យកុមារនៅក្នុងក្រុមអាយុនេះ មានចំនួនប្រហែល ២៨លាននាក់ ចាប់ផ្តើមទទួលវ៉ាក់សាំង Pfizer ពីរដូស និងវ៉ាក់សាំង BioNTech បន្ទាបលទៀត។
ក្រុមហ៊ុន Pfizer បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ជាមួយនឹងករណីថ្មីៗ នៅលើកុមារនៅអាមេរិក បន្តមានកម្រិតខ្ពស់ការដាក់ស្នើនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុង កិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់យើង ប្រឆាំងនឹងជំងឺកូវីដ-១៩” ។
វ៉ាក់សាំងនេះបានទទួលការ អនុញ្ញាតឱ្យប្រើគ្រាអាសន្ន របស់អាមេរិករួចទៅ ហើយក្នុងមនុស្សវ័យជំទង់អាយុពី ១២ ទៅ ១៥ ឆ្នាំ ហើយត្រូវបានអនុម័តយ៉ាង ពេញលេញដោយនិយតករ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។
វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន ៣ ដែលកំពុងប្រើប្រាស់ នៅសហរដ្ឋអាមេរិក រួមជាមួយវ៉ាក់សាំងម៉ូឌែរណាពីរដូស និងចនសុនតែមួយដូស ដែលមិនទទួលបានការអនុម័ត បទបញ្ជាពេញលេញសម្រាប់ ក្រុមអាយុណាមួយឡើយ។
ការអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer-BioNTech បន្ទាន់ចំពោះក្មេងៗអាចជួយកាត់បន្ថយ ការកើនឡើងនៃករណី នៅប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ដោយមានសាលារៀន បើកទូទាំងប្រទេស និងមានអាកាសធាតុត្រជាក់ជាងមុន។
ប្រសិនបើផ្តល់ការអនុញ្ញាត តាមបទបញ្ជាវ៉ាក់សាំង Pfizer-BioNTech ដែលមានពីរដូស នឹងក្លាយជា វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដំបូងបង្អស់ ដែលផ្តល់ឱ្យកុមារអាយុពី ៥ ទៅ ១១ ឆ្នាំនៅសហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា