ព័ត៌មានអន្តរជាតិ

ប្រទេសចិន៖ មាន​អ្នកទេសចរ​ក្នុងស្រុក ចំនួន ៥១៥ លាននាក់ ក្នុងអំឡុងពេល ឈប់​សម្រាក និងចំណូល​ ៦០,៣៨ ពាន់​លាន​ដុល្លារ

ប៉េកាំង៖ យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍ចិន បាន ឲ្យដឹង ថាប្រទេសចិន បាន​ឃើញ​ចំនួន ទេសចរក្នុងស្រុក សរុបចំនួន ៥១៥ លាននាក់ ក្នុងកំឡុងពេល ឈប់សម្រាក​បុណ្យជាតិ ៧ ថ្ងៃ។

ក្រសួងបាននិយាយថា តួលេខនេះ​គឺ ៧០,១ ភាគរយនៃ​ការធ្វើដំណើរ ក្នុងកំឡុងពេល​ដូចគ្នា មុនពេលការរីករាលដាល​នៃជំងឺកូវីដ ១៩ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបាន​និយាយថា ​ប្រាក់ចំណូល ពីវិស័យទេសចរណ៍​ បានឈានដល់ ៣៨៩,០៦ ពាន់លានយ័ន (ប្រហែល ៦០,៣៨ ពាន់លានដុល្លារ) ដែលជាការស្ទុះងើប ៥៩,៩ ភាគរយនៃប្រាក់ចំណូល ដែលទទួលបាន ក្នុងរយៈពេលដូចគ្នា មុនពេលមាន ជំងឺរាតត្បាត។

ប្រទេសចិន ប្រារព្ធទិវាជាតិរបស់ខ្លួន នៅថ្ងៃទី ១ ខែតុលា។

To Top
×