ព័ត៌មានអន្តរជាតិ

ព្យុះចំនួន២ គឺព្យុះត្រូពិក Lionrock និង Kompasu នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃច័ន្ទ ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង

បរទេស ៖ ព្យុះត្រូពិច Lionrock និង Kompasu ត្រូវបានគេរំពឹង ថា នឹងវាយប្រហារប្រទេសថៃ នៅចន្លោះថ្ងៃច័ន្ទដល់ថ្ងៃពុធ ដែលអាចប៉ះពាល់ដល់តំបន់ ភាគឦសាន និងភាគកណ្តាលប្រទេសនេះ ។ នេះបើយោងតាមមជ្ឈមណ្ឌល បញ្ជាទឹកជាតិ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Surasee Kittimonthon អគ្គលេខាធិការ នៃការិយាល័យធនធានទឹកជាតិបាននិយាយថា នាយកដ្ឋាន ឧតុនិយមថៃ (TMD) បានរកឃើញថា ជុំទី ១ នៃតំបន់សម្ពាធទាបមាននិន្នាការ ក្លាយជាព្យុះត្រូពិក ដោយសារឥទ្ធិពល នៃសម្ពាធខ្យល់ខ្ពស់។ ព្យុះទី ២ អាចកាន់តែអាក្រក់។

លោក Surasee ដែលជាអនុប្រធាន មជ្ឈមណ្ឌល បញ្ជាការទឹកជាតិ បាននិយាយថា មជ្ឈមណ្ឌលនេះ នឹងឃ្លាំមើលយ៉ាង ដិតដល់ពីស្ថានភាព ព្យុះដែលអាចបណ្តាល ឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភូមិភាគឦសាន និងកណ្តាល៕

ប្រែសម្រួលៈ ណៃ តុលា

To Top