បរទេស៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូប បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះថា កងកម្លាមងប្រតិបត្តិការ ពិសេស សហរដ្ឋអាមេរិក បាននិងកំពុងតែធ្វើការហ្វឹកហាត់ កងទ័ពតៃវ៉ាន់ស្ងាត់ៗ អស់រយៈពេលជាច្រើនខែ ហើយនេះជារឿងមួយ ដែលអាចធ្វើឲ្យចិនខឹង។
មន្ត្រីអាមេរិករូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កាសែត AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងអនុសេនាធំនៃប្រតិបត្តិការពិសេស និងកងកម្លាំងធម្មតាប្រមាណ២០ កំពុងតែផ្តល់ការហ្វឹកហាត់នោះ អស់រយៈពេលជិតមួយឆ្នាំ ហើយគ្រូបង្វឹកខ្លះ បានផ្លាស់ប្តូរវេនគ្នាចេញចូល។
ចំណែកសេចក្តីរាយការណ៍មួយ របស់កាសែត Wall Street Journal បានឲ្យដឹងថា ការហ្វឹកហាត់នោះ បានប្រព្រឹត្តទៅអស់រយៈពេលតិចបំផុត មួយឆ្នាំហើយ ស្របពេលមានការគម្រាមកំហែង ដោយពាក្យសម្តី កើនឡើងរបស់ចិន ទៅលើតៃវ៉ាន់ ជាសម្ពន្ធមិត្តអាមេរិក។
ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានបដិសេធមិនផ្តល់ សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីសេចក្តីរាយការណ៍នេះនោះទេ ប៉ុន្តែមន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Supple បាននិយាយថា និយាយជាទូទៅ ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះយោធាតៃវ៉ាន់ គឺត្រូវបានវាស់វែងលើតម្រូវការ ចាំបាច់នៃកិច្ចការពាររបស់តៃវ៉ាន់៕
ប្រែសម្រួល៖ប៉ាង កុង