Covid-19

ឥណ្ឌូនេស៊ី មានអ្នកស្លាប់បន្ថែម៦៦នាក់ និងអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ១.៣០០នាក់

ហ្សាកាតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង១.៣៨៤នាក់ គិតក្នុងរយៈពេលមួយថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៥.៨៧១នាក់ ដោយចំនួនអ្នកស្លាប់ បានបន្ថែមពី៦៦នាក់ នាំឲ្យចំនួអ្នកស្លាប់ សរុបកើនដល់១៤២.៥៦០នាក់ ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន៣.៥១៤នាក់ទៀតត្រូវបានអនុញ្ញតឲ្យចាកចេញពីមន្ទីរពេទ្យដែលធ្វើឱ្យចំនួនអ្នកជំងឺសរុបដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កើនដល់៤.០៥៧.៧៦០នាក់ ។

ក្រសួងបានឲ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្នមនុស្សយ៉ាងតិច៥៦.១០លាននាក់នៅក្នុងប្រទេសបានទទួលថ្នាំបង្ការចំនួន ២លើក ខណៈដែល៩៨.១៤លាននាក់បានចាក់ថ្នាំលើកដំបូង៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top