តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជួបជជែកគ្នាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាលោក ណារិនដ្រា មូឌី ដោយអ្នកទាំងពីរបានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។
ក្រសួងបានឲ្យដឹងថា មេដឹកនាំបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាមួយសមាជិកដទៃទៀត នៃក្រុម“ Quad” អូស្រ្តាលី និងសហរដ្ឋអាមេរិក ហើយបានសម្តែងការ ប្រឆាំងយ៉ាងខ្លាំង ចំពោះការបង្ខិតបង្ខំ ផ្នែកសេដ្ឋកិច្ចណាមួយ និងការប៉ុនប៉ង ឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយកម្លាំង និងការអះអាងរបស់ចិន អំពីការកើនឡើង នៃដែនសមុទ្រ ។
នៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក គីស៊ីដា ឡើងកាន់តំណែងកាលពីដើមសប្តាហ៍នេះ មេដឹកនាំទាំងពីរបានយល់ព្រមសហការ គ្នាលើផ្នែកផ្សេងៗរួមទាំងការផ្លាស់ប្តូរបុគ្គលិក និងសន្តិសុខជាតិខណៈដែលប្រទេសទាំងនោះរៀបចំ ដើម្បីប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូត នៅឆ្នាំក្រោយនេះ។
មេដឹកនាំទាំងពីរ ក៏បានយល់ព្រម“ លើកកម្ពស់ភាពជាដៃគូ និងយុទ្ធសាស្ត្រពិសេស របស់ជប៉ុននិងឥណ្ឌា ដល់កម្រិតថ្មីមួយ និងមានគម្រោងឱ្យមេដឹកនាំជប៉ុន ធ្វើទស្សនកិច្ចនៅឥណ្ឌា តាមពេលវេលាសមស្រប នាពេលខាងមុខ” ។
ការសន្ទនារយៈពេល ២៥ នាទីត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចំពេលមានភាពតានតឹងកើនឡើងនៅជុំវិញ ច្រកសមុទ្រតៃវ៉ាន់។ ប្រទេសទាំងបួន ឬហៅថាក្រុម Quad បាននិងកំពុងពង្រឹងទំនាក់ទំនង ដើម្បីប្រឆាំងនឹងកំណើនសេដ្ឋកិច្ច និងយោធារបស់ចិន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងប៉េកាំង កាន់តែមានឥទ្ធិពលទាក់ទង នឹងការទាមទារកោះសេនកាគូ ដែលជាប្រជុំកោះគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិន ខាងកើត ដែលចិនហៅថាដាយយូ ។ ប្រទេសនេះក៏បានបន្តធ្វើយោធា លើកោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង បើទោះបីជាមាន សេចក្តីសម្រេច ជាអន្តរជាតិឆ្នាំ ២០១៦ ប្រឆាំងនឹងការទាមទាររបស់ខ្លួន នៅក្នុងដែនទឹកក៏ដោយ៕
ដោយ ឈូក បូរ៉ា