ព័ត៌មានអន្តរជាតិ

អាមេរិក នឹងទទួលយកភ្ញៀវអន្ដរជាតិ ដែលបានចាក់ វ៉ាក់សាំងជំងឺកូវីដ -១៩ ពេញលេញហើយ អនុម័តដោយ WHO

វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹង នៅចុងសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងទទួលយកការប្រើប្រាស់ ដោយអ្នកទស្សនាអន្ដរជាតិ អំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការ សុខភាពពិភពលោក។

នៅថ្ងៃទី២០ ខែកញ្ញា សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិក នឹងដកការរឹតបន្តឹងការធ្វើដំណើរលើអ្នកដំណើរ តាមយន្តហោះមកពី ៣៣ ប្រទេសរួមមានចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុប ភាគច្រើនដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញ ប៉ុន្ដែមិនបានបញ្ជាក់ថា តើវ៉ាក់សាំងណា នឹងត្រូវទទួលយកនោះទេ ។

អ្នកនាំពាក្យ CDC បានឲ្យដឹងថា“ វ៉ាក់សាំងចំនួន ៦ ដែលត្រូវបានអនុញ្ញាតដោយ FDA អនុញ្ញាត ឬអនុម័ត ឬចុះបញ្ជី សម្រាប់ការប្រើប្រាស់គ្រាអាសន្ន ដោយអង្គការសុខភាពពិភពលោក នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យ សម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក” ។

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ CDC បានឲ្យដឹងថា“ នៅដើមសប្តាហ៍នេះ ដើម្បីជួយពួកគេរៀបចំប្រព័ន្ធ របស់ពួកគេ យើងបានជូនដំណឹង ដល់ក្រុមហ៊ុន អាកាសចរណ៍” អំពីវ៉ាក់សាំង ដែលនឹងត្រូវទទួលយក។

ប្រភពព័ត៌ពី CDC បានបន្ថែមថា ខ្លួននឹង“ ចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែម នៅពេលដែលតម្រូវការធ្វើដំណើរត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។

ក្រុមហ៊ុនអាកាសចរណ៍ សម្រាប់អាមេរិក ដែលជាក្រុមពាណិជ្ជកម្ម តំណាងឱ្យក្រុមហ៊ុន American Airlines Co, Delta Air Lines, United Airlines និងក្រុមហ៊ុនដទៃទៀត បានឲ្យដឹងថា ខ្លួនមានសេចក្តីរីករាយ ចំពោះការសម្រេចចិត្ត របស់ CDC ក្នុងការអនុម័ត បញ្ជីឈ្មោះវ៉ាក់សាំង ដែលមានការអនុញ្ញាតសម្រាប់អ្នកដំណើរ ដែលចូលមកសហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា

To Top