ព័ត៌មានអន្តរជាតិ

ថ្ងៃនេះសិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ៣០០០ករណី

សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,៨០៩ ករណីដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១២៦,៩៦៦ ករណី។

មុននេះករណីថ្មីប្រចាំថ្ងៃរបស់សិង្ហបុរី មានលើសពី ៣,០០០ ករណីក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានបន្ថែមថា ការធ្លាក់ចុះនៃចំនួនករណីថ្មី ទំនងជាដោយសារតែ ការធ្វើតេស្ដជាងមុន នៅចុងសប្តាហ៍នៅគ្លីនិក និងសុខភាពពហុព្យាបាលត្រៀមរៀបចំ ហើយមិនមែនជាសញ្ញាបង្ហាញថា ខ្សែកោងនៃការរីករាលដាល កំពុងពត់ឡើយ។

ក្នុងចំណោមករណីថ្មីចំនួន ២,១៧៦ករណី ស្ថិតនៅក្នុងសហគមន៍ ៦៣១ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ២ ករណីទៀតនាំចូលពីក្រៅប្រទេស។

ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះមានករណីសរុបចំនួន ១,៦១៣ករណី ត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យ ដោយមានជំងឺធ្ងន់ធ្ងរ ចំនួន ២៩២ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែននិង ៤១ករណី នៅក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់។ ក្រៅពីនេះមានករណីចំនួន ៩ ទៀតបានស្លាប់ដោយសារ ផលវិបាកដោយសារការឆ្លងមេរោគកូវីដ-១៩ ។

គិតត្រឹមថ្ងៃទី០៩ ខែតុលា ប្រជាជនក្នុងស្រុកចំនួន ៨៣ ភាគរយបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយ បានទទួលយ៉ាងហោចណាស់មួយដូស៕ ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top