តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានសន្យាថា នឹងការពារកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសម្តែងការជឿជាក់របស់ ទីក្រុងប៉េកាំងក្នុងការបង្រួបបង្រួមកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ជាមួយចិនដីគោក។
ប៉ុន្តែចំពេលមានសម្ពាធយោធា កាន់តែខ្លាំងឡើងនៅលើកោះតៃវ៉ាន់ ទីក្រុងប៉េកាំង ចាត់ទុកថាជាផ្នែកមួយ នៃប្រទេសចិនលោកស្រី Tsai នៅក្នុងសុន្ទរកថា ទិវាជាតិមួយក៏បានអំពាវនាវ ឱ្យភាគីទាំងពីរចូលរួមក្នុង“ ការសន្ទនាដោយឈរលើភាពស្មើគ្នា ដើម្បីដោះស្រាយភាពខុសគ្នា ឆ្លងកាត់ច្រកសមុទ្រ” ។
ដោយអំពាវនាវឱ្យមានការ យកចិត្តទុកដាក់ចំពោះ “ការពង្រីកអំណាចផ្តាច់ការ” ខណៈដែលទិដ្ឋភាព នយោបាយពិភពលោក កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា កោះនេះឈរនៅលើ“ ខ្សែការពារទីមួយនៃលទ្ធិប្រជាធិបតេយ្យ” និងរកឃើញខ្លួនឯងនៅក្នុងស្ថានភាពមួយ ដែលស្មុគស្មាញ និងមានភាពរឹងមាំ ជាងប្រទេសដទៃទៀត ក្នុងរយៈពេលជាង ៧០ឆ្នាំ ។
លោកស្រី Tsai បានលើកឡើងថា“ យើងនឹងបន្តពង្រឹងការ ការពារជាតិរបស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារខ្លួនយើង ដើម្បីធានាថា គ្មាននរណាអាចបង្ខំតៃវ៉ាន់ ឱ្យដើរតាមផ្លូវដែលចិន បានដាក់ចេញសម្រាប់យើងឡើយ” ។
នេះគឺដោយសារតែផ្លូវ ដែលចិនបានដាក់ចេញ មិនផ្តល់នូវរបៀបរស់នៅបែបសេរី និងប្រជាធិបតេយ្យសម្រាប់តៃវ៉ាន់ ឬអធិបតេយ្យភាព សម្រាប់ប្រជាជន ២៣ លាននាក់របស់យើងឡើយ”។
លោកស្រី Tsai បានបន្ដថា គួរតែគ្មានការបំភាន់ ដែលប្រជាជនតៃវ៉ាន់ នឹងអោនលំទោនដាក់សម្ពាធឡើយ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប៉ុន្តែលោកស្រីប្រធានាធិបតី បានសង្កត់ធ្ងន់ក្នុងពេលជាមួយគ្នាថា ជំហររបស់តៃវ៉ាន់លើទំនាក់ទំនង ឆ្លងកាត់ច្រកសមុទ្រនៅតែដដែល ដោយលើកឡើងថា “ យើងអំពាវនាវឱ្យរក្សាស្ថានភាពដូចដើម ហើយយើងនឹងប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ដើម្បីការពារស្ថានភាពបច្ចុប្បន្ន ពីការផ្លាស់ប្តូរឯកតោភាគី” ៕
ដោយ ឈូក បូរ៉ា